- 2018-08-25 03:01:12
- សេដ្ឋកិច្ច
ពិព័រណ៍ Thailand Best Buy 2018 ចុងខែនេះមានទំាងតារាខ្មែរ ថៃល្បីៗចូលរួម
- 2018-08-25 03:01:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិព័រណ៍ Thailand Best Buy 2018 ចុងខែនេះមានទំាងតារាខ្មែរ ថៃល្បីៗចូលរួម
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលថៃ Thailand Best Buy 2018 នឹងធ្វើឡើងពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលតាំងពិព័រណ៍កោះពេជ្រចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៩យប់។
ពិព័រណ៍ផលិតផលថៃលើកទីពីរនេះនឹងបង្ហាញពីផលិតផលថៃ Thailand Best Buy បន្ទាប់ពីលើកទី១កាលពីឆ្នាំមុន ពិព័រណ៍ផលិតផលថៃនេះបានទទួលបានជោគជ័យយ៉ាងខ្លាំង។ដូច្នេះហើយទើបបានជាអាជីវករជាច្រើននាក់បានសហការគ្នាលើផ្នែកអាជីវកម្ម ដើម្បីបន្តពង្រីកធុរកិច្ច នៅប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ប្រជាជនកម្ពុជាអាចចូលមកជ្រើសរើសទិញផលិតផលដែលមានគុណភាពខ្ពស់ ពីម្ចាស់ផលិតផលផ្ទាល់ៗតែម្តង។
លើកនេះខាងយើងខ្ញុំរៀបចំជា Campaign ហើយសង្ឃឹមថា ពលរដ្ឋកម្ពុជាពេញចិត្តយ៉ាងខ្លាំងនោះគឺ Campaign Mega Sale ដែលយើងខ្ញុំបានទទួលការសហការ ពីម្ចាស់ក្រុមហ៊ុនគ្រប់ផលិតផលគ្រប់ស្តង់ ដែលបានចូលរួមក្នុងពិព័រណ៍លើកនេះ។ គ្រប់ស្តង់ទាំងអស់នឹងមានប្រូម៉ូសិនពិសេសសម្រាប់អតិថិជនគ្រប់ៗគ្នា។ លោកអ្នកនឹងបានទិញទំនិញដែលមានគុណភាពល្អ មានតម្លៃទាបជាងធម្មតា ដែលនឹងត្រូវបាន បញ្ចុះតម្លៃពិសេសតាំងពីថ្ងៃដំបូង មិនចាំបាច់រងចាំដល់ថ្ងៃបញ្ចប់ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
កម្មវិធីនេះក៏នឹងមានការរៀបចំជាផ្នែក (Zone) មានដូចជា Zone ចំណីអាហារ, Zone ផលិតផលគ្រឿងសំអាង, Zone ផលិតផលថៃគ្រប់មុខ និង Zone រថយន្ត ម៉ូតូ មកពីក្រុមហ៊ុន Honda រួមទាំងមានការរៀបចំជាឆាកជាច្រើនទៀតនៅខាងក្នុងសាលពិព័រណ៍។ លោកអ្នកនឹងបានចូលរួមក្នុងកម្មវិធីផ្សេងៗជាច្រើនរបស់យើងខ្ញុំ។ ជាងនេះទៅទៀតព្រឹត្តិការណ៍ដ៏ធំនេះនឹងមានការប្រគំតន្ត្រីដែលចូលរួមសម្តែងដោយតារាចម្រៀងកម្ពុជាល្បីៗជាច្រើនរូប និងជាពិសេសតារាសម្តែងថៃដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ននេះគឺ កញ្ញាប្រាង រឺក៏ ម៉ែចាន់វ៉ាត ដែលសម្តែងក្នុងខ្សែភាពយន្តថៃរឿង “ បុព្វេសន្និវាស’’ ចូលរួមសម្តែង និងជួបអ្នកគាំទ្រកម្ពុជានៅថ្ងៃទី ៣១ ខែសីហានេះ ។
ផលិតផលដែលនឹងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំនេះពោរពេញដោយម៉ាកល្បីៗនាំយកមកពីប្រទេសថៃ បរទេសជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលិតផលថ្មីៗ និងមានគុណភាពខ្ពស់ ដោយម្ចាស់ម៉ាកទាំងអស់នោះបានតាំងចិត្តនាំយកមកដាក់តាំងលក់នៅក្នុងកម្មវិធីពិព័រណ៍នេះដើម្បីឲ្យប្រជាជនកម្ពុជាបានប្រើប្រាស់ ហើយផ្តល់ទំនុកចិត្តថា ផលិតផលថៃដែលបានដាក់តាំងលក់នេះគឺជាផលិតផលដែលមានគុណភាពល្អពិតប្រាកដ មិនក្លែងក្លាយឡើយ។
ជាងនេះទៀតនោះ ម្ចាស់ផលិតផលក៏មានគោលបំណងស្វែងរកតំណាងចែកចាយផលិតផលរបស់ខ្លួនដើម្បីនាំយកផលិតផលដែលមានគុណភាពល្អ មកចែកចាយដល់អ្នកប្រើប្រាស់នៅកម្ពុជា។ លើសពីនេះទៀតនោះក៏មានរថយន្ត និង ម៉ូតូ មកពីក្រុមហ៊ុន Honda ចូលរួមដាក់តាំងបង្ហាញ និងមានផ្តល់ជាប្រូម៉ូសិនពិសេសជូនអតិថិជន។
សកម្មភាពក្នុងសាលតាំងពិព័រណ៍ ដែលមានឈ្មោះថា Golden Minute ខាងយើងខ្ញុំនឹងនាំយកផលិតផលមកលក់បញ្ចុះតម្លៃឲ្យនៅ ត្រឹមតែ១ដុល្លារប៉ុណ្ណោះពីតម្លៃដែលលក់នៅមុខស្តង់ ក្នុងរយ:ពេលខ្លីៗ មានន័យថា អ្នកមកចូលរួមពិព័រណ៍ នឹងលេងល្បែងកម្សាន្ត ជាមួយកម្មវិធីងាយៗដើម្បីទទួលផលិតផលដែលមានគុណភាពខ្ពស់៕