• 2018-08-27 11:10:57
  • ព័ត៌មាន

ប៊ូហ្វេឆ្ងាញ់ពិសេស! ឋានសួគ៌ពិតៗសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ

  • 2018-08-27 11:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​នេះ​​តទៅ ភោជនីយដ្ឋាន La Coupole ​នឹង​នាំ​មក​ជូន​នូវ​ប៊ូហ្វេ​គ្រឿង​សមុទ្រ (SEAFOOD PARADISE) ​យ៉ាង​ពិសេស​ជា​រៀង​រាល់​ថ្ងៃ ជា​មួយ​គ្រឿង​សមុទ្រពិសេស​ស្រស់ៗ ច្រើន​ជម្រើស។

ជា​មួយ​ហាង​នេះ អ្នក​នឹង​បាន​រីករាយ​ជាមួយ​ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ ដែល​មាន​រសជាតិ​ឆ្ងាញ់​ៗ​ដូចជា ក្តាម​កែប អយ​ស្ទ័រ បង្កង​ប៉ាក បង្កង​កាណាដា បង្កង​ទឹកសាប បង្គា​ប៉ា​រ៉ា និង គ្រឿង​សមុទ្រ​ស្រស់ៗ ជាច្រើន​ទៀត រួម​ជា​មួយ​ព​ង​ត្រី Caviar Oscietre ដែល​នាំចូល​មកពី​អ៊ីរ៉ង់ អយ​ស្ទ័រ​បារាំង និង​សាច់គោ​អូស្ត្រាលី​ជា​ដើម។ ក្នុង​នោះ​ក៏​មាន​ផ្ដល់​ជូន​នូ​វ ជម្រើស​សាច់ ឈីស ម្ហូប​បួស និង បង្អែម ការ៉េម ជាច្រើន​មុខ​ផង​ដែរ។

លោក Benoit Leloup មេ​ចុង​ភៅ​ប្រចាំ​ហាង​បាន​លើក​ឡើង​ថា៖ "អាហារ​សមុទ្រទាំង​អស់​បាន​ផ្ដោត​សំខាន់​លើ​គុណ​ភាព​សាច់ ដែល​នាំ​ចូល​ផ្ទាល់​ពី​ខេត្ត​កែប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​បារាំង ប្រទេស​ជប៉ុន ដើម្បី​ឲ្យ​លោក​អ្នក​ទទួល​បាន​​បទពិសោធន៍​មួយ​មិន​អាច​បំភ្លេច​បាន​ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ប៊ូហ្វេ​ជា​មួយ​ពួក​យើង"។

ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ​​​នៅ​ទី​នេះ មាន​​ផ្តល់​ជូន​ទាំង​រសជាតិ និង​ជ​ម្រើ​ស​ជាច្រើន ដែល​មេ​ចុងភៅ​​​បាន​រៀបចំ​ពិសេស ឆ្ងាញ់ៗ ​ច្រើន​មុខ​ដូចជា អាហារ​សាច់​ស្រស់ៗ ស៊ូ​ស៊ី សា​ស៊ី​មី និង​អាហារ​បែប​អាស៊ី ដូចជា ស៊ុប​តុំ​យាំ និង សម្ល​ការី​គ្រឿង​សមុទ្រ ដែល​មាន​រស​ឆ្ងាញ់​ជាងគេ​នៅ ទីក្រុង​ភ្នំពេញ​។​

​ជាមួយ​​បរិយាកាស​ដ៏​សែន​មនោ​រម្យ ក្នុង​សណ្ឋាគារ​សូហ្វីតែល ភោជនីយដ្ឋាន La Coupole ត្រូវ​បាន​រៀបចំឡើង​តាម​រចនាបថ​បារាំង យ៉ាង​ល្អ​ប្រណិត សក្ដិសម​បំផុត សម្រាប់​ការ​ទទួលទាន​អាហារ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​។​

ប៊ូហ្វេ​គ្រឿង​សមុទ្រនេះ បើក​បម្រើ​ជូន​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៦ ល្ងាច ដល់​ម៉ោង ១០ យប់។ ជាមួយ​តម្លៃ ៣២ ដុល្លារ សម្រាប់​មនុស្ស​ម្នាក់ ឬ ៤៩ ដុល្លារ ជាមួយ​ការ​ទទួល​ទាន​ស្រា​កម្រិត​ខ្ពស់​ដោយ​សេរី។

ដើម្បីកក់​កន្លែង​​សូម​ទាក់​ទាង​លេខ៖ 023 999 200 ឬ​ចូល​ទៅ​កាន់ Seafood Paradise

អត្ថបទ៖ សុខណា

មតិយោបល់