• 2018-08-28 02:18:23
  • ព័ត៌មាន

កន្លែងដើរលេងថ្មី២កន្លែង មិនឆ្ងាយពីភ្នំពេញ ទេសភាពកប់ខ្លាំង មិនបាច់ចាយលុយច្រើន

  • 2018-08-28 02:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន​ថ្មីៗ​២​កន្លែង​ ក្នុង​ខេត្ត​តាកែវ​ទើប​តែ​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​និយម​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់​សម្រាក។ ឥឡូវ​យើង​មក​ស្គាល់​ទាំង​អស់​គ្នា​ថា​រមណីយដ្ឋាន​ថ្មី​ៗ​ទាំង​នេះ ស្អាត​ប៉ុណ្ណា? ហើយ​មាន​អ្វី​ដែល​ពិសេស​ខ្លះ?

១. រមណីយដ្ឋាន​ថ្មី​ អង្គរ​បុរី

តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ Kanha តំបន់​ទេសចរណ៍​មួយ​​កន្លែង​​ទើប​​​តែ​បង្កើត​ថ្មី មាន​ឈ្មោះ​​ថា​អង្គរ​បូរី​ ហូម​ស្ទេយ៍​​មាន​ទីតាំង​ស្ថិត​​​​នៅ​​ក្នុង​​ភូមិព្រែក​ផ្ទោល ឃុំ​ព្រែកផ្ទោល ស្រុក​អង្គរ​បូរី​ ខេត្ត​​តាកែវ​។ នេះ​​គឺ​ជា​​គម្រោង​អេកូ​ទេសចរណ៍​បែប​ដំណាំ​ធម្មជាតិ​​​ទី១ ក្នុង​​ចំណោម​គម្រោង​​​ទាំង​៥៦​​​​ទៀត ដែល​​បង្កើត​ឡើង​​ដោយ​​ Unique Trip Cambodia ក្នុង​គោល​បំណង​ដើម្បី​​ជួយ​​ដល់​​ជីវភាព​​របស់​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​​សហគមន៍។

សម្រាប់​​តម្លៃ​​បន្ទប់​​ ម្ហូប​អាហារ និង​​​សេវា​កម្ម​ផ្សេងៗ ​មាន​គោល​​ការណ៍​ច្បាស់​លាស់​​ មិន​​កាត់​ថ្លៃ​ផ្តេស​ផ្តាស ដូច​ជា​​​​​​​បន្ទប់​​​​​គ្រែ​មួយ​គេង​បាន​ពីរ​នាក់ ​មាន​តម្លៃ​​កំណត់​​មិន​​ឲ្យ​លើស​​ពី​១៥​​ដុល្លារ​ក្នុង​មួយ​យប់​ និង​​​មាន​កញ្ចុះ​​នៅ​ជាប់​ជើង​ភ្នំ​​សម្រាប់​អង្គុយ​លេង មើល​ទេស​​ភាព​​​ធម្មជាតិ​​​ និង​​​ផ្កា​ឈូករ័ត្ន​ដ៏​ស្រស់​បំព្រង​ថែម​ទៀត​​​ផង។​​​

មាន​ភ្ញៀវ​ទេសចរជា​ច្រើន​បាន​ទៅ​លេង​ជា​រៀង​​រាល់​ថ្ងៃ ដើម្បី​ថត​រូប​​លេង និង​​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​​ និង​​ទទួល​ទាន​អាហារ​យ៉ាង​ឈ្ងុយ​ឆ្ងាញ់។ ជា​ពិសេស​​អង្គរ​បូរី​ ហូម​ស្ទេយ៍ ​មាន​សេវាកម្ម​ថត​រូប​បែប​អាជីព ​ជូន​ដោយ​ឥត​គិត​ថ្លៃ​ ដោយ​​ប្រើ​កាមេរ៉ា​ដែល​មាន​គុណ​ភាព​ខ្ពស់​​សម្រាប់​អ្នក​ទេសចរ បាន​ទៅ​លេង​នៅ​ទី​នោះ។

២. រមណីយដ្ឋាន​អន្លង់ភ្ញៀវ

អន្លង់​ភ្ញៀវ​ ជា​ឈ្មោះ​រមណីយដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ​ ដែល​កំពុង​ទាក់​ទាញ​អ្នក​ទស្សនា​ខ្លាំង​ បើ​ទោះ​បី​ជា​នៅ​ទីនោះ​ទើប​តែ​បើក​ដំណើរការ​ថ្មីៗ​ក៏​ដោយ។ ក្នុង​រមណីយដ្ឋាន​នេះ​មាន​សួន​កម្សាន្ត​ និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​​នៅ​តាម​ជើង​ភ្នំ​និង​ចង្កេះ​ភ្នំ​ និង​​មាន​គម្រោង​សាង​សង់​កន្លែង​កម្សាន្ត​ កន្លែង​ងូត​ទឹក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។

រមណី​យដ្ឋាន​ថ្មី​នេះ​មាន​ទេសភាព​អម​ដោយ​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​តែ​ម្ដង។ អន្លង់​ភ្ញៀវ ឬ​កំពូល​ពេជ្រ​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​ជើង​រាស្ត្រ​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។ ក្រៅ​ពី​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​នៅ​ទី​នោះ ក៏​មាន​លក់​អាហារ​ឆ្ងាញ់​ៗ​ដ៏​សម្បូរ​បែប​ ក្នុង​តម្លៃ​សមរម្យ​ទៀត​ផង៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់