• 2018-08-31 11:03:08
  • សេដ្ឋកិច្ច

ម្ចាស់ពានរង្វាន់ "របរគេរបរយើង" ស្នាដៃកូនខ្មែរជុំវិញ២៥ខេត្តក្រុង នឹងប្រកាសស្អែកនេះហើយ

  • 2018-08-31 11:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខរបរចំនួន ៥០ របរ ដែលក្រុមការងាររបស់ផ្លូវទៅស្រុក( RoadHome) បានចុះទៅចងក្រងដោយផ្ទាល់នៅតាមបណ្ដាខេត្ត-ក្រុងទាំង២៥ ទើបបញ្ចប់ជាផ្លូវការ ដោយនឹងត្រូវប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់"របរគេរបរយើង" ដែលជាស្នាដៃម្ចាស់អាជីវកម្មកូនខ្មែរចំនួន០៧រូប ក្រោមកិត្តិយសពីមន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

ការប្រគល់ពានរង្វាន់ នឹងប្រកាសក្នុងពិព័រណ៍អាជីវកម្មខ្នាតតូច និងមធ្យម ដែលមានរយៈពេល០២ថ្ងៃ នៅឯមជ្ឈមណ្ឌលកោះពេជ្រអគារL ចាប់ពីថ្ងៃទី ០១ កញ្ញា ២០១៨ វេលាម៉ោង ៨ ព្រឹក ដោយសហការជាមួយក្រុមហ៊ុនអនុស្សា និងមានការចូលរួមពីវិស័យឯកជនជាច្រើននៅកម្ពុជា មកតាំងបង្ហាញអាជីវកម្ម ក្នុងឱកាសនោះផងដែរ។

នេះជាលើកទី២ នៃគម្រោងផ្លូវទៅស្រុក បង្កើតឡើងក្នុងគោលបំណងជំរុញនិងលើកកម្ពស់អាជីវកម្មខ្នាតតូច និងមធ្យមនៅតាមខេត្ត រួមទាំងរាជធានីភ្នំពេញ។ គម្រោងបានចាប់ផ្ដើមចុះទៅផ្ទាល់ពីខែតុលា ឆ្នាំ ២០១៧ ដល់ខែមីនា ឆ្នាំ ២០១៨ ដោយក្នុងខេត្តនីមួយៗ ចម្រាញ់យកមុខរបរចំនួន ០២ ជារបរមានលក្ខណៈពិសេស និងច្នៃប្រឌិត។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់