• 2018-09-01 04:00:11
  • ព័ត៌មាន

ផ្អើល​អ្នកភូមិ​ គ្រួសារមួយរកឃើញ​រូបសំណាកបុរាណមួយ​កប់​ក្នុង​ដី​អាយុខ្ទង់ពាន់ឆ្នាំ

  • 2018-09-01 04:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀលម្សិល​មិញគ្រួសារ​មួយ​នៅក្នុង​ស្រុក ទ្រាំង​​ខេត្ត​តាកែវ បាន​ប្រទះ​ឃើញ​រូប​សំណាក​បុរាណ​មួយ​នៅពេល​ឈូសឆាយ​ដី​ក្រោយ​ផ្ទះ​របស់​ខ្លួន​សម្រាប់​ដាំ​ដំណាំ។

ម្ចាស់ដី​លោក​ង៉ែត អូន និង អ្នកស្រី ចែម សាវេត ដែលរស់នៅ​ក្នុង​ភូមិអូពោធិ ឃុំ​សំបួរ ស្រុក​ទ្រាំងប្រាប់ Sabay ថាពួកគាត់​មានដីមួយ​កន្លែងនៅក្រោយ​ផ្ទះ​ដែល​កាលពី​មុន​ជាទីទួល​ ដែល​អ្នកខ្លះថាជាទួលបុរាណ និង​ធ្លាប់មាន​ជនមួយចំនួន​មក​ជីក​រក​វត្ថុបុរាណផង។ អ្នកស្រីចែម សាវេតថា​ ដីនេះ​អ្នកស្រី​ឈូសឆាយកាប់គាស់​ក្នុងបំណង​ដាំដំណាំ ដោយមិន​ដឹងទេថា​មាន​រូបសំណាក​បុរាណ​នៅ​ក្នុង​ដី​នោះ បើទោះបីជាធ្លាប់​មាន​អ្នក​ខ្លះ​មក​ជីក​រក​កាល​យូរឆ្នាំមក​ហើយ​ក៏​ដោយ។

អ្នកស្រី​ និង​ស្វាមី​ថា​ខ្លួន​មិន​ដឹង​ថារូបសំណាកនេះ​មាន​អាយុកាលប៉ុន្មាន ឬនៅ​សម័យ​កាលណានោះទេ តែ​អ្នក​ភូមិខ្លះ​ប្រាប់អ្នកស្រីថា​ជា​រូប​សំណាក​ព្រះនាង លីវយី នៅ​សតវត្សត៍ទី១។

«ខ្ញុំនឹង​ស្វាមី​មាន​ចិត្ត​រំភើប​ណាស់ បានឃើញ​រូបសំណាកនេះ ខ្ញុំមិន​នឹង​ស្មាន​ថា​ខ្ញុំ​បាន ជួប​រូបសំណាក​បុរាណ​បែបនេះ...​ហើយ​ដំណឹងនេះ​បាន​ធ្វើឲ្យ​​អ្នកភូមិ​ភ្ញាក់​ផ្អើល​ និង​បាន​​មក​ចោម​រោម​មើលជាច្រើន​...​ខ្ញុំ​បាន​ប្រ​គល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បីរក្សា​ទុក»។ អ្នកស្រី ចែម សាវេត បន្ថែម។

ចំណែក​លោក នង ប៊ុនរី មេភូមិ​អូពោធិ មានប្រ​សាសន៍ថាដើម្បីរក្សាសុវត្ថិភាពដល់ម្ចាស់ផ្ទះខាងប៉ូលិសរដ្ឋបាលឃុំបាន​យករូបសំណាក​មករក្សាទុកសិន ទម្រាំដល់ពេលបញ្ជូនទៅ​សារមន្ទីខេត្ត។ ទោះយ៉ាងណាលោកថារូបនេះមិនទាន់មានការអះអាងពីមន្ត្រីជំនាញថាជារូបអ្វីនៅឡើយទេគ្រាន់តែជាការអះអាងតៗគ្នាប៉ុណ្ណោះថា​រូប​ព្រះនាង លីវយី៕

អត្ថបទដោយ៖ ជិន វេន

មតិយោបល់