• 2018-09-02 03:19:16
  • សេដ្ឋកិច្ច

អុញនុះ! អាជីវកម្មនៅភ្នំពេញអាចនឹងបិទទ្វារឆាប់ៗ បើមិនស្ដាប់បង្គាប់សាលាក្រុងរឿងនេះ

  • 2018-09-02 03:19:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ​បាន​ប្រកាស​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ ត្រូវ​ដាក់​តាំង​ស្លាក​យីហោ​ ជា​ភាសាខ្មែរ ដោយ​ទុករយៈ​ពេល​ឲ្យ​ម្ចាស់អាជីវកម្មចំនួន២សប្តាហ៍​ បន្ទាប់​ពីធ្វើ​ការ​ផ្សព្វផ្សាយនេះ​​រួច។ ការប្រកាសនេះធ្វើឡើង ក្រោយមានម្ចាស់អាជីវកម្មមួយចំនួន បានដាក់តាំងស្លាកយីហោជាភាសាបរទេស ដូចជាអក្សអង់គ្លេស ចិន និងកូរ៉េជាដើម ដោយពុំបានដាក់ជាភាសាខ្មែរនៅពីខាងលើ។

​កន្លង​មកនេះ​ ក្រសួង​ទេសចរណ៍​ ក៏​ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ធ្លាប់​បាន​ចេញសារាចរណែនាំអំពីការដាក់ តាំងស្លាក យីហោអាជីវកម្មដ្ឋាននេះ ប៉ុន្តែ​នៅតែ​មានម្ចាស់​អាជីវកម្មដ្ឋានមួយចំនួនមិន ព្រមគោរពអនុវត្តន៍តាមនៅឡើយ។​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កំណត់​ឲ្យ​ម្ចាស់​អាជីវកម្ម​​ទាំងអស់​ដើម្បី​ធ្វើការរុះរើ ហើយ​បើ​ចង់​សរសេរ​ជា​ភាសា​បរទេស​ត្រូវ​ដាក់​ខាង​ក្រោម​ ដែល​មាន​ទំហំ​តូច​ ជាង​អក្សរខ្មែរ​១ភាគ២ ជាចាំបាច់។

រូបតំណាង

លោក ហួត ហៃ អភិបាល​រង​រាជធានី​ភ្នំពេញ ​បាន​លើកឡើង​បែបនេះ​ ខណៈ ដែល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ណែនាំ ​និង​ការ​លុប​បំបាត់ ការប្រើប្រាស់ ការ​ជួញដូរ ​និង​ការ​ចែកចាយ​គ្រឿងញៀន តាម​ក្លឹប​កម្សាន្ត​ និង​អាជីវកម្មដ្ឋាន ​ក្នុងវិស័យ​ទេសចរណ៍​ កាល​ពីព្រឹក​ថ្ងៃសុក្រ​ ៥រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែ​សីហា ឆ្នាំ២០១៨ នៅ​សាលា​រាជធានីភ្នំពេញ។

ឯកឧត្ដមបានបន្ដថា បន្ទាប់ពីដាក់ឱសានវាទ១៥ថ្ងៃនេះរួចហើយ នឹងចាត់ក្រុមការងារ ចុះពិនិត្យមើលបើរកឃើញម្ចាស់អាជីវកម្មដ្ឋានណាមិនគោរព និងមិនអនុវត្តន៍ទៅតាម កាណែនាំនោះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានវិធានការផ្លូវច្បាប់។ លោកក៏បានជំរុញ ឲ្យមានការស្នើសុំអាជ្ញាប័ណ្ណសម្រាប់បង្កើតអាជីវកម្ម និងបន្តសុពលភាពសម្រាប់អ្នកដែល បានស្នើសុំរួចហើយ រួសរាន់ដោយមកដាក់ពាក្យ ស្នើសុំនៅតាមច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ។

សម្រាប់ការស្នើសុំប្រកបអាជីវកម្ម និងសុំបន្តអាជីវកម្មនេះ រដ្ឋបាលរាជធានីភ្នំពេញ​បានកំណត់​ទុករយៈពេល១ខែ ​គិតចាប់​ពីថ្ងៃជូនដំណឹងនេះតទៅ។ ​១ខែក្រោយក្រុមការងារ​ នឹងចុះទៅត្រួតពិនិត្យអាជីវកម្មដល់ទីតាំងជាក់ស្តែង បើពុំមាន លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណទេ ម្ចាស់អាជីវកម្មទាំងនោះ ប្រឈមនឹងបិទទ្វារអាជីវកម្មតែម្តង ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

មតិយោបល់