- 2018-09-06 02:51:07
- ព័ត៌មាន
ទីក្រុងមូស្គូ នឹងសាងសង់អគារខ្ពស់បំផុតថ្មីមួយទៀត កម្ពស់៤០៤ម៉ែត្រ
- 2018-09-06 02:51:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុងមូស្គូ នឹងសាងសង់អគារខ្ពស់បំផុតថ្មីមួយទៀត កម្ពស់៤០៤ម៉ែត្រ
ចន្លោះមិនឃើញ
មន្ត្រីនៃទីក្រុងមូស្គូ ប្រទេសរុស្ស៊ី បានអនុម័តការសាងសង់អគារទំនើបថ្មីមួយ ដែលនឹងក្លាយជាអគារខ្ពស់បំផុតក្នុងទីក្រុងនេះ។
អគារមិនទាន់មានឈ្មោះខាងលើមានកម្ពស់ ៤០៤ម៉ែត្រ នឹងចូលរួមជាមួយអគារខ្ពស់ៗដទៃទៀត នៅក្នុងតំបន់ពាណិជ្ជកម្មល្បីមួយ ដែលគេហៅថា Moscow City។
ស្ថាបត្យករ លោក Sergey Skuratov នៅក្នុងបទសម្ភាសន៍តាមអ៊ីមែលមួយ បាននិយាយថា «យើងកំពុងស្ថិតនៅដំណាក់កាលចុងក្រោយ នៃការរចនា ដែលនឹងបញ្ចប់នៅខែវិច្ឆិកាឆ្នាំ២០១៨។ ការសាងសង់គួរចាប់ផ្ដើមនៅឆ្នាំ២០១៩»។
កំណត់បើកដំណើរការនៅក្នុងឆ្នាំ២០២៤ អគារខ្ពស់កប់ពពកថ្មីនេះ នឹងខ្ពស់ជាងអគារខ្ពស់បំផុតនៅទីក្រុងមូស្គូបច្ចុប្បន្ន គឺ Federation Tower កម្ពស់ត្រឹម ៣៧៣ម៉ែត្រ ដែលស្ថិតក្នុងតំបន់ពាណិជ្ជកម្ម Moscow City ជាមួយគ្នា។
អគារនេះត្រូវបែងចែកជា ២ផ្នែក ដោយផ្នែកខាងក្រោមមានកម្ពស់ ១២ជាន់ សម្រាប់ផ្សារទំនើប , ការិយាល័យ និង កន្លែងពាណិជ្ជកម្មផ្សេងៗទៀត។ ចំណែកឯផ្នែកខាងលើវិញ ភាគច្រើននឹងជាលំនៅឋាន ដែលពង្រីករហូតដល់ទៅ ១០៤ជាន់។ មិនតែប៉ុណ្ណោះ វាថែមទាំងមានកន្លែងមើលទេសភាពនៅកម្ពស់ ៣៩៩ម៉ែត្រ និងចំណតឧទ្ធម្ភាគចក្រនៅលើបង្អស់ផងដែរ។
គួរឲ្យដឹងថា តំបន់ពាណិជ្ជកម្ម Moscow City បច្ចុប្បន្នមានអគារខ្ពស់បំផុតចំនួន៥ (កម្ពស់ចាប់ពី ៣០០ម៉ែត្រ) ក្នុងចំណោមអគារខ្ពស់បំផុតទាំង១០ នៅអឺរ៉ុប។
ជាមួយគ្នានេះ អគារ Federation Tower ក្នុងទីក្រុងមូស្គូ កំពុងកាន់កាប់តំណែង អគារខ្ពស់បំផុតនៅអឺរ៉ុប ប៉ុន្តែនឹងត្រូវដណ្ដើមយកដោយ អគារ Lakhta Center ដែលស្ថិតក្នុងទីក្រុង St. Petersburg មានកម្ពស់ ៤៦២ម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៩ ខាងមុខនេះ៕
ចុចអាន៖