- 2018-09-11 02:49:51
- ព័ត៌មាន
ក្រុមហ៊ុនចែកចាយភេសជ្ជៈ បង្កើតដោយកូនខ្មែរ ចែករង្វាន់យ៉ាងតិច ១លាន ២ សែនដុល្លារ រាល់ខែ
- 2018-09-11 02:49:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនចែកចាយភេសជ្ជៈ បង្កើតដោយកូនខ្មែរ ចែករង្វាន់យ៉ាងតិច ១លាន ២ សែនដុល្លារ រាល់ខែ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Khmer Beverages បានប្រកាសឱ្យបានដឹងថា ក្រុមហ៊ុនរបស់ខ្លួនតែងតែចែករង្វាន់សរុបជាទឹកប្រាក់ចំនួន ១ លាន ២ សែនដុល្លារជារៀងរាល់ខែ ដើម្បីចែកជូន និងជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងគាំទ្រផលិតផលខ្លួនកន្លងមក។
ទឹកប្រាក់មិនតិចជាង ៤ ម៉ឺនដុល្លារ ប្រចាំថ្ងៃ ត្រូវបានចែកជូនទៅដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន Khmer Beverages ដែលមានដូចជា ទឹកក្រូច IZE, ទឹកផ្លែឈើ Joop, ភេសជ្ជៈប៉ូវកម្លាំង Wurkz ស្រាបៀរកម្ពុជា និងស្រាបៀរស្តោត Barrley Black ជាដើម។
កាលពីថ្ងៃសុក្រ ទី៣១ ខែសីហាកន្លងទៅ ក្រុមហ៊ុន Khmer Beverages បានប្រគល់រង្វាន់ជូនអតិថិជនមានសំណាងឈ្នះរង្វាន់ធំចំនួន២០រូប។ រង្វាន់ទាំងនោះរួមមាន៖
អ្នកឈ្នះរង្វាន់ទាំងអស់ នឹងត្រូវបានបើករង្វាន់ភ្លាមៗក្នុងរយៈពេលមួយសប្ដាហ៏ ក៏ថែមទាំងទទួលបានការធ្វើទស្សនកិច្ចផ្ទាល់នៅរោងចក្រតែម្ដង ដើម្បីឱ្យមានការដឹងច្បាស់ពីកម្រិតស្តង់ដារ និងអនាម័យនៅ ក្នុងការផលិត ។
ដើម្បីមានឱកាសឈ្នះរង្វាន់ លោកអ្នកគ្រាន់តែពិសាភេសជ្ជៈ Khmer Beverages រង្វាន់មានភ្ជាប់ស្រាប់នៅនឹងក្រវិលកំប៉ុង។
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង វិនិយោគដោយកូនខ្មែរ ១០០% ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕