• 2018-09-19 01:23:26
  • សេដ្ឋកិច្ច

Jack Ma ថា សង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន អាចអូសបន្លាយដល់ ២០ឆ្នាំ

  • 2018-09-19 01:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​បច្ចេកវិទ្យា លោក Jack Ma បាន​ប្រាប់​អ្នកវិនិយោគទុន​អំពី​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន កាល​ពី​ថ្ងៃ​អង្គារ​ថា «វា​នឹង​មាន​រយៈពេល​យូរ។ វា​នឹង​ក្លាយ​ទៅ​ជា​រឿង​ដ៏​ស្មុគស្មាញ»។

ស្ថាបនិក និង​ជា​ប្រធានប្រតិបត្តិ​ក្រុមហ៊ុន Alibaba លោក Jack Ma

ស្ថាបនិក និង​ជា​ប្រធានប្រតិបត្តិ​ក្រុមហ៊ុន Alibaba រូបនេះ បាន​ឲ្យ​ដឹង​ទៀត​ថា «សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន នឹង​មិន​អូស​បន្លាយ​ត្រឹម​ពេល ២០ខែ ឬ ២០ថ្ងៃ​ឡើយ ប៉ុន្តែ​អាច​មាន​រយៈពេល​រហូត​ដល់​ទៅ ២០ឆ្នាំ​ឯណោះ»។

ការ​អះអាង​ខាង​លើ មានន័យថា គ្មាន​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​កំពូល​សេដ្ឋកិច្ច​ទាំង ២ របស់​ពិភពលោក​ឡើយ ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត បើ​ទោះ​បី​ជា​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចាកចេញ​ពី​តំណែង ឬ បន្ត​កាន់​តំណែង​នៅ​អាណត្តិ​ទី២ ទៀត​ក៏​ដោយ។

លោក Ma បាន​និយាយ​បែប​នេះ នៅ​ឯ​សន្និសីទ​ប្រចាំ​ឆ្នាំ​មួយ​សម្រាប់​វិនិយោគិន​របស់​ក្រុមហ៊ុន Alibaba រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក ត្រាំ បាន​បន្ថែម​ពន្ធ​គយ​ថ្មី​មួយ​លើ​ទំនិញ​របស់​ចិន ដែល​មាន​តម្លៃ​ស្មើ​នឹង ២០០ពាន់​លាន​ដុល្លារ៕

ចុច​អាន៖

ប្រភព៖ CNN ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់