• 2018-09-26 02:14:06
  • ព័ត៌មាន

ជំនោរកោះនរា នៅជិតបង្កើយ តែទេសភាពស្អាតកប់ ល្បីធ្វើម្ហូបឆ្ងាញ់ហើយធូរថ្លៃ

  • 2018-09-26 02:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើល​មួយ​ភ្លែត​ប្រិយ​មិត្ត​ប្រហែល​ជា​គិត​ថា ទេសភាព​ទាំង​នេះ​នៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ តែ​តាម​ពិត គឺ​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ឯង។ «ជំនោ​កោះ​នរា» គឺ​ជា​កន្លែង​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ និង​សម្រាក​លម្ហែ​កាយ​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង មាន​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ស្ពាន​ព្រះមុនីវង្ស( ស្ពាន​ច្បារ​អំពៅ)។

បើ​តាម​ការ​រៀបរាប់​របស់​អ្នក​ស្រី សួន សុ​មុន្នា ជា​ម្ចាស់​ភោជនីយដ្ឋាន​នេះ​តែ​ម្ដង ឲ្យ​ដឹង​ថា នៅ​ទី​នោះ មាន​បរិយាកាស​ល្អ ស្ងប់ស្ងាត់ ទេសភាព​ស្អាត​ស្រស់​បំព្រង មាន​បឹងធម្មជាតិ​អាច​ស្ទូច​ត្រី​លេង​កម្សាន្ត​បាន មាន​វាល​ខ្សាច់​ដ៏​ធំ។ ជា​ពិសេស​មាន​លក់​ម្ហូប​ឆ្ងាញ់​លក្ខណៈ​បែប​ខ្មែរ មាន​គ្រប់​មុខ​ម្ហូប ដូច​ជា៖ ត្រី​ដុត​បំពង់​ឫស្សី មាន់ដុត​គ្រប់​រសជាតិ សម្ល​គ្រប់​មុខ ឆា​គ្រប់​ប្រភេទ។ ចំពោះ​តម្លៃ​វិញ​ក៏​សមរម្យ​ដែរ ចំពោះ​ម្ហូប​ឆា​ចាន​តូច​ត្រឹម​តែ​៤​ដុល្លារ ចាន​ធំ​៦ដុល្លារ។ ចំណែក​ប្រភេទ​សម្ល​ទឹក​វិញ​មួយ​ឆ្នាំង​៧​ដុល្លារ ហូប​មួយ​ឆ្អែត ដាក់​ឲ្យ​ពេញ​ៗ​ឆ្នាំង។

ម្ចាស់​ភោជនីយដ្ឋាន​ខាង​លើ​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នេះ ពុំ​មាន​ការ​ដំឡើង​ថ្លៃ​អ្វី​ឡើយ គឺ​នៅ​រក្សា​ដដែល។ ចំពោះ​កន្លែង​អង្គុយ​សម្រាក​លម្ហែ​កាយ​វិញ​នោះ ក៏​ពុំ​មាន​គិត​ថ្លៃ​ដែរ។

ចំណែក​ឯ​ទីតាំង​វិញ​គឺ​មិន​ពិបាក​រក​ឡើយ ចុះ​ពី​ស្ពាន​ព្រះមុនីវង្ស​ប្រមាណ​១​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ ស្ថិត​នៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ហួស​ពេញ ជិះ​ហួស​ពី​រមណីយដ្ឋាន​ជំនោរ​ក្បាល​កោះ​តែ​បន្តិច នឹង​ទៅ​ដល់​ទី​នោះ​ហើយ៕ ​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់