• 2018-10-02 09:55:00
  • ព័ត៌មាន

នេះហើយចំនួនថវិកាដែលកម្ពុជា ទុកជួយឥណ្ឌូណេស៊ី ក្រោយគ្រោះធម្មជាតិដ៏សង្វេគ

  • 2018-10-02 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​ប្រកាស​ថា​រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​ជួយ​ឧបត្ថម្ភ​ទឹក​ប្រាក់ ១​​ចំនួន​ដល់​ប្រទេស​ឥណ្ឌូណេស៊ី។ ជំនួយនេះ កើតមានក្រោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​ដ៏​ធំ លើ​ទី​ក្រុង​ប៉ា​លូ និង​កោះ​ស៊ូឡាវេស៊ី។

ប្រភពរូប CNN

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​ក្រសួង​ការបរទេស បាន​បញ្ជាក់​ថា ក្នុង​គ្រា​ដ៏​លំបាក​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ចិត្ត​រួម​ចំណែក​ជួយ​ឥណ្ឌូណេស៊ី ក្នុង​ចំនួន​ទឹក​ប្រាក់​មនុស្ស​ធម៌ ២០ម៉ឺនដុល្លារ​ សហរដ្ឋ​អាមេរិក។

សូម​បញ្ជាក់​ថា គ្រោះ​រញ្ជួយ​ដី​កម្រិត​ខ្លាំង និង​រលក​យក្ស​ស៊ូណាមិ​វាយ​ប្រហារ​មក​លើ​កោះ Sulawesi ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​សុក្រ ទី​២៨​ខែ​កញ្ញា ឆ្នាំ​២០១៨។

យោង​តាម​អ្នក​នាំ​ពាក្យ​ភ្នាក់ងារ​គ្រប់​គ្រង​មហន្តរាយ​ឥណ្ឌូនេស៊ី ឲ្យ​ដឹង​ថា​ចំនួន​នាក់​ស្លាប់​កើន​ដល់ ៤០៥​នាក់ ខណៈ​ពេល​ដែល​ជាង ៤០០ នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់ធ្ងរ។

ប្រភពរូប CNN

ក្រោយ​ពេល​ដែល​រញ្ជួយ​ដី​កម្រិត ៧,៥​រ៊ិចទ័រ​បាន​ធ្វើ​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ បោក​បក់​មក​លើ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ជាង ៣៥០ ០០០ នាក់​នៅ​ឆ្នេរ​នៃ​ទីក្រុង Palu។ ក្នុង​នោះ​ជន​រង​គ្រោះ​ភាគ​ច្រើន ត្រូវ​បាន​កប់​នៅ​ក្រោម​អគារ និង​ផ្ទះ​សម្បែង​នៅ​ឡើយ ដោយ​សារ​តែ​ការ​ជួយ​សង្គ្រោះ​ខ្វះ​កម្លាំង និង​ឧបករណ៍​គ្រប់គ្រាន់។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់