• 2018-10-19 03:24:57
  • ព័ត៌មាន

កាណាដា បើកសិទ្ធិឲ្យប្រើកញ្ឆាស្របច្បាប់ តែកំពុងជួបបញ្ហាធំមួយ

  • 2018-10-19 03:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែ​តុលា ឆ្នាំ២០១៨ ម្សិលមិញ​នេះ កញ្ឆា ត្រូវ​បាន​បើក​ឲ្យ​ប្រើប្រាស់​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​កាណាដា។ ក្រៅ​ពី​ខេត្ត Ontario ឬ តំបន់ Nunavut ពលរដ្ឋ​កាណាដា អាច​ស្វែងរក​ទិញ​កញ្ឆា ហើយ​ជក់​ដោយ​ស្រប​ច្បាប់ និង​គ្មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់។

នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​បើក​សិទ្ធិ​ឲ្យ​ប្រើប្រាស់​កញ្ឆា​ដោយ​ស្របច្បាប់ ហាង​លក់​កញ្ឆា​ទាំង​ក្រៅ និង​ក្នុង​អនឡាញ បាន​លក់​ដាច់​យ៉ាង​រហ័ស។ ជា​ការ​ពិត​ណាស់ ជនជាតិ​កាណាដា​ចូលចិត្ត​កញ្ឆា រហូត​ទិញ​អស់​ពី​ហាង​តែម្ដង​នៅ​ក្នុង​ថ្ងៃ​ដំបូង។

ឥឡូវនេះ ពួកគេ​កំពុងតែ​ជួប​បញ្ហា​កង្វះ​កញ្ឆា​ប្រើប្រាស់ ហើយ​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ​ថា ពេល​ណា​ទើប​វា​អាច​បំពេញ​តាម​តម្រូវការ​អ្នក​ប្រើប្រាស់​គ្រប់គ្រាន់។

គួរ​រំលឹក​ឲ្យ​ដឹង​ថា មនុស្ស​នៅ​ទូទាំង​ប្រទេស​កាណាដា បាន​ចូល​ទៅ​កាន់​គេហទំព័រ ឬ​ឈរ​រង់ចាំ​នៅ​ខាង​ក្រៅ​ហាង​លក់​កញ្ឆា​រាប់​ម៉ោង ដើម្បី​បាន​ទិញ​កញ្ឆា​យក​មក​ប្រើ​ដោយ​ស្របច្បាប់។ ពលរដ្ឋ​កាណាដា បាន​ហៅ​ថ្ងៃ​ពិសេស​នេះ​ថា «C-Day»៕

ចុច​អាន៖

អត្ថបទ៖ សេង ឡុង

មតិយោបល់