• 2018-10-23 02:59:31
  • ព័ត៌មាន

មកមើលសម្រស់តាក់ស៊ីស្រីស្អាតបំផុតនៅជប៉ុន ទោះស្ទះរាប់ម៉ោងក៏មិនធុញ

  • 2018-10-23 02:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត ហើយ​ជួប​បញ្ហា​កក​ស្ទះ​ចរាចរ មនុស្ស​ជា​ច្រើន​តែង​ចាត់​ទុក​វា​ថា​ជា​រឿង​ដ៏​អាក្រក់​បំផុត ប៉ុន្តែ​វា​អាច​នឹង​ល្អ​ប្រសើរ បើ​សិន​ជា​អ្នក​កំពុង​តែ​ជិះ​នៅ​ក្នុង​រថយន្ត​តាក់ស៊ី ដែល​បើកបរ​ដោយ នាង Ikuta Kana តាក់​ស៊ី​ស្រី​ស្អាត​បំផុត​ក្នុង​ប្រទេស​ជប៉ុន។

នាង Ikuta ដែល​មាន​អាជីព​ជា​តារា​ម៉ូដែល បាន​ចាប់​យក​អាជីព​ទី​២ ជា​អ្នក​បើកបរ​តាក់ស៊ី ដោយ​សារ​តែ​ភាព​មិន​ស្ថិត​ស្ថេរ​នៃ​ការងារ​ម៉ូដែល។ អស់​រយៈ​ពេល ២​ឆ្នាំ មក​ហើយ​ដែល​ស្រី​ស្អាត​វ័យ ២៤​ឆ្នាំ មក​ពី​ខេត្ត Nagano រូប​នេះ គឺ​ជា​សមាជិក​ក្នុង​ក្រុម​តារា​ម៉ូដែល Mina Mates នៃ​ទស្សនាវដ្ដី Mina។ ក្រោយ​មក នារី​បញ្ចប់​ការ​សិក្សា​ថ្នាក់​សកលវិទ្យាល័យ​រូប​នេះ ទទួល​បាន​ប័ណ្ណ​បើក​បរ និង​បាន​ចូល​រួម​ជា​មួយ​គម្រោង «Asuka Traffic Dream Project»។

ក្រៅ​ពី​ការ​បើកបរ នាង Ikuta ដែល​មាន​រហស្សនាម​ថា Miss Asuka ក៏​ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​តាក់ស៊ី​នោះ​ផង​ដែរ។​ បច្ចុប្បន្ន​នេះ នាង Ikuta បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ក្នុង​អាជីព​រត់​តាក់​ស៊ី អស់​រយៈ​ពេល ១​ឆ្នាំ​កន្លះ​មក​ហើយ តែ​នាង​នៅ​តែ​សប្បាយ​រីករាយ​ជា​មួយ​នឹង​អាជីព​ជា​តារា​ម៉ូដែល​ដដែល៕

ចុចអាន៖

ប្រភព៖ butwalpage ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់