• 2018-11-06 02:21:59
  • ព័ត៌មាន

មានដឹងអត់? តាមពិតហាងនំប៉័ងបារាំងដ៏ប្រណីតនេះ មានប្រវត្តិល្បីយូរឆ្នាំហើយ មុនចូលដល់ស្រុកខ្មែរ

  • 2018-11-06 02:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅកម្ពុជាមានហាងនំប៉័ងច្រើនមិនខ្វះ តែបើនិយាយដល់កន្លែងដែលផ្ដល់ទាំងអារម្មណ៍ រសជាតិ បែបបារាំងសុទ្ធសាធ និងធានាសុខភាព ប្រហែលជាអ្នកញ៉ាំមិនច្បាស់ទេថាគួរជ្រើសរើសហាងមួយណាឡើយ។ តាមពិតទៅ មានហាងនំល្បីលំដាប់ពិភពលោកមួយ ចូលមកដល់ស្រុកខ្មែរយូរគួរសមដែរ ដោយពេលនេះគេបានពង្រីកខ្លួនបាន ៦ សាខា ហើយ និងទទួលបានការពេញនិយមខ្លាំងសម្រាប់អ្នកចូលចិត្តអាហារបែបអឺរ៉ុប និងរសជាតិបែបបារាំងពិតៗ។ អីចឹង អ្វីទៅជាលក្ខណៈពិសេសនៃហាងមួយនេះ?

Maison Kayser គឺជាយីហោហាងនំប៉័ងដ៏ល្បីល្បាញមួយរបស់បារាំង ដែលចាប់កំណើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយអ្នកដុតនំជំនាញមួយរូបឈ្មោះ Eric Kayser។ ពីមួយឆ្នាំទៅមួយឆ្នាំ ហាងនេះបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស ពីតំបន់អឺរ៉ុប មកអាស៊ី និងបោះជំហានមកដល់កម្ពុជាដំបូងក្នុងឆ្នាំ ២០១៤ នៅផ្សារទំនើប Aeon Mall Phnom Penh។

ចំណុចទាក់ទាញដែលធ្វើឲ្យយីហោនេះ បោះពួយទទួលបានការគាំទ្រខ្លាំងពីមនុស្សគ្រប់គ្នា គឺដោយសារតែនំប៉័ងនីមួយៗ សុទ្ធតែផលិតដោយគ្រឿងផ្សំធម្មជាតិ មានគុណភាពខ្ពស់ និងមានដំណើរការផលិតយូរតាមលំដាប់លំដោយ ហើយមិនបន្ថែមជាតិមេធ្វើឲ្យឆាប់ឡើង។ នំប៉័ងនៅទីនេះសុទ្ធតែដុតថ្មីៗ ជាមួយគ្រឿងផ្សំល្អៗនាំចូលពីបរទេស ដោយធានាថាផ្ដល់រសជាតិ និងអារម្មណ៍ដូចនៅប្រទេសបារាំងពិតៗ។ ឯចុងភៅ និងអ្នកដុតនំ សុទ្ធតែទទួលបានការបណ្ដុះបណ្ដាលផ្ទាល់ពីម្ចាស់យីហោផ្ទាល់គឺលោក Kayser។

ក្រៅពីនំប៉័ង ហាងដែលមាន ៦ សាខា ទូទាំងកម្ពុជានេះ មានបម្រើជូនអាហារច្រើនប្រភេទ ទាំងអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច តាមបែបអាស៊ី និងអឺរ៉ុប រួមជាមួយកាហ្វេលីងថ្មីស្រស់ៗ ភេសជ្ជៈ បង្អែម និងការ៉េម ច្រើនជម្រើសសម្រាប់អតិថិជនជារៀងរាល់ថ្ងៃ។

ប្រិយមិត្តអាចទៅភ្លក់រសជាតិអាហារបែបបារាំងនៅសាខាណាមួយរបស់ Maison Kayser តាមអាសយដ្ឋានទាំង ៦ ដែលមានលម្អិតនៅទីនេះ Maison Kayser

អត្ថបទ៖ សុខណា

មតិយោបល់