• 2018-11-06 07:04:21
  • ព័ត៌មាន

ជាងធ្វើកង់ មិនបោះបង់ក្តីស្រមៃ ខំប្រឹងរៀនរហូតទទួលបរិញ្ញាបត្រផ្នែកច្បាប់ នៅអាយុ៦៩ឆ្នាំ

  • 2018-11-06 07:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ ជាង​ធ្វើ​កង់​មក​ពី​ភាគ​ច្រើន​ត្បូង​ប្រទេស​វៀតណាម​ម្នាក់ បាន​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន ទទួល​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ និង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

លោក Hoang Tien Mai

លោក Hoang Tien Mai ឥឡូវ​នេះ​កំពុង​មមាញឹក​ទទួល​ភ្ញៀវ​នៅ​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុង​ទីក្រុង Tuy Hoa ខេត្ត Phu Yen ដោយ​ពួកគេ​បាន​មក​​អបអរសាទរ​ចំពោះ​លោក ដែល​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ កាល​ពី​ដើម​ខែ​តុលា និង​កោត​សរសើរ​ចំពោះ​ភាព​ជោគជ័យ​របស់​បុរស​ម្នាក់ ដែល​បាន​បោះបង់​ចោល​ការ​សិក្សា​ពាក់​កណ្ដាល​ទី ប៉ុន្តែ​ចង់​បាន​ចំណេះដឹង​ផ្នែក​ច្បាប់​តាំង​ពី​ពេល​នោះ​មក។

លោក Mai បាន​រំលឹក​រឿងរ៉ាវ​កាល​ពី​មុន ដែល​ធ្វើ​ឲ្យ​លោក​បោះ​បង់​ការ​សិក្សា​ចោល​ថា បន្ទាប់​ពី​ឪពុក​បាន​ស្លាប់​ទៅ ម្ដាយ​របស់​លោក​ចាប់ផ្ដើម​ធ្វើ​កង់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។ ខណៈ​ពេល​ដែល​ម្ដាយ​របស់​លោក​ព្យាយាម​រក​លុយ ដើម្បី​បង់​ថ្លៃ​សិក្សា​មហាវិទ្យាល័យ ការ​រក​ចំណូល​ដ៏​លំបាក និង​ជំងឺ​របស់​ម្ដាយ បាន​បង្ខំ​ឲ្យ​លោក Mai បោះបង់​ការ​សិក្សា​តែម្ដង។ ចាប់តាំង​ពី​ពេល​នោះ​មក លោក Mai ក៏​បាន​ចាប់​ជំនាញ​ធ្វើ​កង់​ដែរ​តែម្ដង។

នៅ​អាយុ ៤២ឆ្នាំ ជាង​ធ្វើ​កង់​រូប​នេះ​បាន​ស្នើសុំ​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ក្រៅ​ម៉ោង ប៉ុន្តែ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រូវ​បាន​ច្រាន​ចោល ដោយសារតែ​កម្មវិធី​នោះ​គឺ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ផ្នែក​ច្បាប់​ប៉ុណ្ណោះ។

រយៈពេល ២៣ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ក្នុង​ឆ្នាំ២០១៤ លោក Mai ក៏​មាន​ឱកាស​ចូល​រៀន​ផ្នែក​ច្បាប់ ដែល​ផ្ដល់​ដោយ​សាកលវិទ្យាល័យ Hue University ក្នុង​ប្រទេស​វៀតណាម។ រហូត​មក​ដល់​ពេល​នេះ ទើប​លោក Mai ដែល​មាន​អាយុ ៦៩ឆ្នាំ បាន​ទទួល​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ សម​តាម​បំណង​ប្រាថ្នា៕

ចុច​អាន៖

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទពេញនិយម