• 2018-11-07 04:40:00
  • សេដ្ឋកិច្ច

ព្រះអង្គម្ចាស់រូបសង្ហាឌូបៃ ផ្ដល់កម្ចី ៥០០លានដុល្លារ និងចង់វិនិយោគប្រព័ន្ធប្រេងនៅកម្ពុជា

  • 2018-11-07 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រះអង្គម្ចាស់​ Amed Dalmook Al Maktoum ​សមាជិក​រាជវង្ស​ ឌូបៃ ​នៃ​សហព័ន្ធ​អារ៉ាប់រួម ​យាង​មក​កម្ពុជា​ ​ក្នុង​បំណង​ចង់​ចូលរួម ក្នុង​ការ​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ចាប់​ផ្ដើម​ទំនាក់ទំនង​ និង​ការដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​។ ព្រះអង្គម្ចាស់ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ការ​វិនិយោគ​លើ​ប្រព័ន្ធប្រេង ​ឧស្ម័ន លើ​ពាណិជ្ជកម្ម​ និង ហិរញ្ញវត្ថុ​។

ក្នុង​ជំនួបព្រះអង្គម្ចាស់ និង​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ វិច្ឆិកា កម្ពុជា​បាន​ទទួល​កម្ចី​ឥណទាន​ចំនួន ៥០០ លាន​ដុល្លារ​ ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​នាំ​ទំនិញ​ចូល​ពី​សហព័ន្ធ​ អារ៉ាប់រួម​ និង​សម្រាប់​សិក្សា​លទ្ធផល​ផ្សេងៗ​ទៀត ​ដើម្បី​ធ្វើការ​វិនិយោគ​នៅកម្ពុជា។

រូបតំណាង

ជា​ការឆ្លើយតប សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណព្រះអង្គម្ចាស់ និងប្រជាជន ក៏ដូចជា សហព័ន្ធអារ៉ាប់រួម ដែលបានជួយដល់ព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេស សម្រាប់អភិវឌ្ឍធនធានមនុស្សផង ការកសាងមជ្ឈមណ្ឌលកុមារកំព្រា និងជួយដល់កុមារកំព្រាផង។ ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យឧស្ម័ន សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងមានប្រសាសន៍ផងដែរថា ក្នុងករណីដែលបាន វិនិយោគក្នុងវិស័យឧស្ម័ននេះ គឺជួយកាត់បន្ថយក្នុងការកាប់ឈើធ្វើអុសដុតផង ហើយក៏ជួយក្នុងការ គ្រប់គ្រងធនធានធម្មជាតិផងដែរ ។ ​​​​

​គួរ​ជម្រាប​ដែរ​ថា ​ប្រទេស​អារ៉ាប់​ទើប​តែ​មកបើអាជីវកម្មនៅកម្ពុជាលើកដំបូង តាមរយៈក្រុមហ៊ុនអាកាស​ចរណ៍​ Emirates ​ដោយ​មាន​ មាន​ជើង​យន្តហោះ​ត្រង់​ដំបូង​រវាង ទីក្រុង​ឌូបៃ និងភ្នំពេញ៕​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី