• 2018-11-11 03:06:44
  • ព័ត៌មាន

របៀប​មើល​ខ្សែ​ថ្នាំង​ដៃ ដែល​អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​បែប​ណា

  • 2018-11-11 03:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​យើង​អាច​មើល​មនុស្ស​ដោយ​មើល​តាម​​ខ្សែ​បាត​ដៃ ឬ ក៏​​ទម្រង់​នៃ​ម្រាម​ដៃ តែ​លើក​នេះ​យើង​ក៏​អាច​​មើល​ពី​អត្តចរិត​មនុស្ស​តាម​រយះ​ខ្សែ​ថ្នាំង​ដៃ​​​​​ដែល​មនុស្ស​ម្នាក់​ៗ​មានបាន​ដែរ ៖

១. ខ្សែ​លើ​ក្រោម​ស្មើ​គ្នា

អ្នក​គឺជា​មនុស្ស​ស្ងប់ស្ងាត់​ គិត​ច្រើន​ និង មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ទៅ​លើ​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ។ តែ​ទោះ​ជា​យ៉ាង​ណា​ ភាព​ទន់​ខ្សោយ​របស់​អ្នក​គឺ​មាន​ការ​គិត​ច្រើន​ពេក ដែល​វា​អាច​រំខាន​ ដល់​ខួរ​ក្បាល​អ្នក​មិន​បាន​សម្រាក ហើយ​ពេល​ខ្លះ​ទៀត​អ្នក​គិត​រហូត​ដល់​រឿង​ខ្លះ​មិន​អាច​នឹង​កើត​ឡើង​ក៏​មាន​ ដូច្នេះ​អ្នក​គួរ​តែ​ផ្លាស់ប្ដូរ​ចំណុច​នេះ​ចេញ​។

២. ខ្សែ​ខាង​លើ​ត្រង់​ ហើយ​ខ្សែ​ខាង​ក្រោម​កោង

អ្នក​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​ងាយ​ស្រួល​ មាន​សេរីភាព មាន​ផាសុកភាព​ មិន​លំអៀង​ទៅ​លើ​រឿង​អ្វី​មួយ។ ម្យ៉ាង​ទៀត​ចូលចិត្ត​បើកចំហ​ពី​រឿង​ក្នុង​ចិត្ត និង មិន​ចូល​ចិត្ត​គិត​ច្រើន​ពេក​ពី​អនាគត។

៣. ខ្សែ​ខាង​លើ​កោង​ ហើយ​ខ្សែ​ខាង​ក្រោម​ត្រង់

អ្នក​ជា​មនុស្ស​ដែល​មាន​ហេតុផល និង​ចេះ​បត់បែន​តាម​កាលៈទេសៈ។ អ្នក​ចូលចិត្ត​ប្រឈម​មុខ​ជាមួយ​បញ្ហា​ជាជាង​ គេចវេះ ទោះ​បី​ជា​បញ្ហា​នោះ​ប៉ុណ្ណា​ក៏​ដោយ ប៉ុន្តែ​អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​មាន​មនោសញ្ចេតនា ហើយ​ពិបាក​ក្នុង​ការ​ស្រឡាញ់​អ្នក​ណា​ម្នាក់​ណាស់។

៤. ខ្សែ​ទាំង​ពី២​កោង​ទៅ​រក​គ្នា​ទៅវិញ​ទៅមក​

អ្នក​ជា​មនុស្ស​ដែល​អាច​អាច​សម្រប​ខ្លួន​ទៅ​នឹង​ស្ថាន​ភាព​ណា​មួយ។ អ្នក​ជា​មនុស្ស​ដែល​មាន​មនោសញ្ចេតនា​ខ្លាំង​ទៅ​លើ​មិត្តភាព ក៏​ដូច​ជា​ស្នេហា អ្នក​មាន​ចរិត​មួយ​ដែល​អាច​ធ្វើ​ឲ្យ​​​អ្នក​ដទៃ​ស្រឡាញ់​ និង ចូលចិត្ត។ មួយ​ទៀត​អ្នក​ជា​មនុស្ស​ដែល​មាន​ស្រស់​ស្អាត ឆ្លាត ប៉ុន្តែ​អ្នក​អាច​នឹង​ឈឺចាប់​ដោយសារ​គិត​អ្នក​ដទៃ​ជាង​ខ្លួន​ឯង។

ប្រែសម្រួល ៖ ផេង ផលធិតា

មតិយោបល់