
- 2018-11-12 03:22:56
- ព័ត៌មាន
ក្រុមការងារពិភពលោកដាក់ចំៗ ទូក «ង» វែងបំផុតរបស់កូនខ្មែរ លើ៣ចំណុចពិសេស
- 2018-11-12 03:22:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមការងារពិភពលោកដាក់ចំៗ ទូក «ង» វែងបំផុតរបស់កូនខ្មែរ លើ៣ចំណុចពិសេស
ចន្លោះមិនឃើញ
នៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ ២០១៨ ទូក «ង» របស់កម្ពុជាដែលត្រៀមបំបែកឯតទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។
លោក Pravin Patel ជាអ្នកវិនិច្ឆ័យ និងពិនិត្យវាយតម្លៃលក្ខណៈបច្ចេកទេសទូក «ង» វែងជាងគេ ឲ្យដឹងថា សម្រាប់ការបំបែកកំណត់ត្រានេះ World Guinness Record បានកំណត់នូវគោលការណ៍សំខាន់ៗចំនួន៣ ដើម្បីឲ្យគណៈកម្មការបំពេញ ដោយលក្ខខណ្ឌទី១៖ សម្រាប់ទូកនាគដែលវែងជាងគេ ផ្ដោតទៅលើការរចនា របៀបផលិត និងវត្ថុធាតុដើម ដែលប្រើប្រាស់សម្រាប់ការផលិត ត្រូវទទួលបានការឯកភាពពីសហព័ន្ធទូកនាគអន្ដរជាតិ, លក្ខខណ្ឌទី២៖ គឺជាលិខិតផ្លូវការមួយពីសហព័ន្ធទូកនាគអន្ដរជាតិ ដើម្បីបញ្ជាក់ថា ទូករបស់កម្ពុជាជា ទូកនាគ និងលក្ខខណ្ឌទី៣៖ ការបរិយាយលម្អិតអំពីការផលិតទូក។
ទូកនេះ មានប្រវែងរហូតដល់៨៧,៣ម៉ែត្រ, ទទឹង១,៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូតដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក។
គួរជម្រាបថា ទូកងវែងជាងគេនេះ នឹងត្រូវយកមកដាក់បង្ហាញឲ្យមហាជន បានទស្សនានៅក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់មកនឹងយកទៅដាក់តាំង នៅមុខវាលព្រះមេនរុ រយៈពេលយ៉ាងយូរ១០ថ្ងៃ ទើបយកត្រឡប់ទៅខេត្តព្រៃវែងវិញ៕