• 2018-11-12 06:35:13
  • ព័ត៌មាន

បើក​សាខា​ថ្មី LOTTERIA បូក​ប្រូម៉ូសិន ថែម​ដៃ​គូ​ពិសេស ងាយស្រួលទូទាត់ ហើយចំណេញទៀត

  • 2018-11-12 06:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ថ្ងៃ​ទី ៨ វិច្ឆិកា ឆ្នាំ​២០១៨ LOTTERIA បាន​រៀបចំ​កម្មវិធី​សម្ពោធ​សាខា​ថ្មី នៅ The Park Community Mall ជា​មួយ​ការ​​ចុះ​កិច្ច​ព្រមព្រៀង​សហការ​ជា​ផ្លូវការ​រវាង​ក្រុមហ៊ុន Yinkok Food Corp និង TrueMoney លើ​សេវា​ចាយ​លុយ​តាម App។ ក្នុង​នោះ ភាគី​ទាំង​ ២ ក៏​​ប្រកាស​ពី​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​អតិថិជន នឹង​ទទួល​បាន​ក្រោយ​ព្រឹត្តិការណ៍​នេះ​ដែរ។

ការ​សហការ​រវាង​ក្រុមហ៊ុន​ទាំង​ ២ នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ទូទាត់​ការ​ចំណាយ​តាម​រយៈ App True Money ​នៅ​តាម​បណ្ដា​ហាង ដែល​ជា​សាខា​របស់​ក្រុមហ៊ុន Yinkok Food Corp ទាំងអស់។ ​ជាពិសេស​ ​រាល់​ការ​ចំ​ណាយ​តាម​កម្ម​វី​ធី TrueMoney ចាប់ពី ២.៥ ដុល្លារ​ឡើង​ទៅ នឹង​​ទទួល​បាន​កា​ត​បញ្ចូល​ទូរសព្ទ​ដោយ​ឥតគិតថ្លៃ​ ទៅ​តាម​នោះ​ថែម​ទៀ​ត។ ដើម្បី​ទទួល​អត្ថប្រយោជន៍​នេះ អ្នក​ត្រូវ​បាន​ App True Money ក្នុង​ទូរសព្ទ និង​បញ្ចូល​លុយ​ក្នុង​គណនី​​តាម​រយៈ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​ទូទាំង​ប្រទេស​ដែល​មាន​ជាង ៧០០០ កន្លែង​ទូទាំង​ប្រទេស។

ជា​មួយ​ការ​បើក​សាខា​ថ្មី​នេះ ​​ហាង​បឺ​ហ្គឺ LOTTERIA ក៏​មាន​ការ​ផ្ដល់​ជូន​ប្រ​ម៉ូ​សិន​ដល់​អតិថិជន​ផង​ដែរ ដោយ​រាល់​ការ​ចំណាយ​ចាប់ពី​ ៥​ ដុល្លារ​ ឡើង​ទៅ​នឹង​មានឱកាស​ក្នុង​ការ​បង្វិល​កង​ដើម្បី​ឈ្នះរ​ង្វាន់​ជា​មី​នុយ​ប្រចាំ​ហាង​ជាច្រើន​មុខ​ពី LOTTERIA។

LOTTERIA គឺជា​ហាង​បឺ​ហ្គឺ​លេខ​១ មកពី​ប្រទេស​កូរ៉េ ដែល​នាំមក​ជូន​នូ​វ​ប៊ឺ​ហ្គឺ និង​មាន់​បំពង​រសជាតិ​ឈ្ងុយឆ្ងាញ់​ប្លែក​ពិសេស ព្រម​ជាមួយ​នឹង​ការ​រចនា​ស្រស់​ស្អាត ទីតាំង​ធំ​ទូលាយ មាន​ផាសុកភាព​ល្អ និង​​បុគ្គលិក​មាន​ភាព​រួសរាយ​រាក់ទាក់​រាក់ទាក់ ​​យកចិត្តទុកដាក់​ចំពោះ​ការ​​បម្រើ​​សេវាកម្ម។ដោយ​មាន​កំណើន​គាំទ្រ​យ៉ាង​ច្រើន​ពី​​​អតិ​ថិ​ជន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូច្នេះ​​ទើប​​ក្រុមហ៊ុន សម្រេច​បើក​សាខា​ថ្មី​បន្ថែម​ទៀត​ ដើម្បី​បំ​ពេញ​តាម​ត​ម្រូ​វ​ការ​អតិថិជន និង​កាន់តែ​ផ្ដល់​​នូវ​​ភាព​ងាយ​ស្រួល​។

LOTTERIA ​បាន​នាំ​យក​មកកាន់​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន Yinkok Food Corp. ដែល​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ខាង​ម្ហូបអាហារ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ដែល​មាន​ក្រុមហ៊ុន​បុត្រ​​សម្ព័ន្ធ​ជាច្រើន​ដូចជា TOUS les JOURS , Domino’s Pizza, LOTTERIA, The Asian Kitchen និង​T&C។

លោក​គួច សុខលី នាយក​គ្រប់​គ្រង​ក្រុមហ៊ុន Yinkok Food Corp បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​បើក​​សម្ពោធ​នោះ​ថា៖ "គោលដៅ​របស់​យើង គឺ​ដើម្បី​បន្ត​​អភិវឌ្ឍន៍​​អតិថិជន​​ប្រចាំ តាម​រយៈ​ការផ្ដល់​នូវ​ការ​សេវា​ល្អ រសជាតិ​ឆ្ងាញ់ ដែល​ប្រកបដោយ​គុណភាព និង​ស្តង់ដារ​ខ្ពស់ ព្រម​ទាំង​ការ​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត​ដល់​ទីកន្លែង"។

លោក​ក៏​បាន​បន្ដ​ទៀតថា ស្របគ្នា​ទៅ​និង​ទំនោរ​ការ​ចូលចិត្ត និង​ត​ម្រូ​វ​ការ​ខ្ពស់​លើ​អាហារ​បែប Fast Food មកពី​បរទេស​ដែល​មាន​ស្ដង់ដា​ខ្ពស់ និង​រសជាតិ​ឈ្ងុយឆ្ងាញ់ លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា សាខា​ថ្មី​របស់ LOTTERIA នៅ The Park នេះ​នឹង​​ទទួល​បានការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អតិ​ថិ​ជន​បន្ថែម​ទៀត។

សាខា​ថ្មី​របស់ LOTTERIA នៅ The Park Community Mall ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ម្ដុំ​បឹង​ស្នោ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ច្បារ​អំពៅ។

ព័ត៌មាន​បន្ថែម​សូម​តាមដាន​ជាមួយ​ទំ​ព័​រ Facebook ផ្លូវការ​របស់ LOTTERIA ឬ​ចូល​ទៅ www.lotteriacambodia.com

អត្ថបទ៖ សុខណា

មតិយោបល់