- 2018-11-15 08:06:46
- សេដ្ឋកិច្ច
ស្មុគស្មាញរឿងបង់ពន្ធ អាច Call ទៅលេខ៤ខ្ទង់នេះដំណឹងច្បាស់ៗ មិនអស់លុយ១រៀល
- 2018-11-15 08:06:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មុគស្មាញរឿងបង់ពន្ធ អាច Call ទៅលេខ៤ខ្ទង់នេះដំណឹងច្បាស់ៗ មិនអស់លុយ១រៀល
ចន្លោះមិនឃើញ
នាបច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពន្ធដារ បានសម្របសម្រួលដល់ប្រជាពលរដ្ឋដែលមានភារកិច្ចបង់ពន្ធជូនរដ្ឋ ឲ្យកាន់តែងាយស្រួល ដោយអាចបង់ពន្ធ ផ្ទាល់នៅសាខារបស់អគ្គនាយកដ្ឋានពន្ធដារ ឬអាចទៅបង់នៅតាមធនាគារជាដៃគូ ដែលមានសាខារបស់ធនាគារអេស៊ីលីដា វឌ្ឍនៈ កាណាឌីយ៉ា កម្ពុជាសាធារណៈ និងអេអិនហ្សិត រ៉ូយ៉ាល់។
មិនតែប៉ុណ្ណោះប្រសិនបើលោកអ្នកមានចម្ងល់ ឬបញ្ហាក្នុងការបង់ពន្ធនានា ដូចជា ពន្ធអចលនទ្រព្យ ពន្ធប្រថាប់ត្រា ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ការប្រកាសបង់ពន្ធទូទៅ និងព័ត៌មានផ្សេងៗទៀត អាចធ្វើការទំនាក់ទំនងជាមួយភ្នាក់ងារបម្រើសេវារបស់អគ្គនាយកដ្ឋានពន្ធដារតាមរយៈHot Line 1277 ដោយឥតគិតថ្លៃ។ ជាងនេះទៀត លោកអ្នកក៏អាចទាញ (Download) App Live Chat ដើម្បីជជែកលម្អិតបន្ថែម ហើយឆាប់ៗនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបង្កើត GDT News ដែលលោកអ្នកអាចព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងការបង់ពន្ធ។
សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះ៖