• 2018-11-16 03:35:03
  • ព័ត៌មាន

ផ្ទុះហិង្សាវាយគ្នាផ្អើលសភាស្រីលង្កា ក្រោយទម្លាក់នាយករដ្ឋមន្ត្រី (មានវីដេអូ)

  • 2018-11-16 03:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបត្តិ​នយោបាយ​នៅ​ស្រីលង្កា កាន់​តែ​ក្ដៅ​គគុក​ទៅ​ៗ​រហូត​ដល់​អ្នក​នយោបាយ​វាយ​គ្នា​ផ្អើល​សភា​ក្រោយ​ការ​បោះ​ឆ្នោត​ទម្លាក់​នាយករដ្ឋមន្ត្រី។

នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ត្រូវ​បាន​រំសាយ​ចោល​ក្រោយ​ពេល​មាន​ជម្លោះ​រវាង​សមាជិក នឹង​សមាជិក​រហូត​ដល់​មាន​ការ​ប្រតាយ​ប្រតប់​គ្នា​ពេញ​សភា​ស្រី​លង្កា។ ជម្លោះនេះ បាន​កើត​ឡើង​ក្រោយ​អតីត​នាយករដ្ឋមន្ត្រី Ranil Wickremesinghe ត្រូវ​បាន​បោះ​ឆ្នោត​ទម្លាក់ និង​ត្រូវ​ជំនួស​ដោយ​នាយករដ្ឋមន្ត្រី​ថ្មី Mahinda Rajapaksa។ សមាជិក​សភា​ដែល​គាំទ្រ​លោក Ranil មាន ១២២​កៅអី​ក្នុង​ចំណោម ២២៥ បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ និង​ហៅ​ការ​ទម្លាក់​នេះ​ថា ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ។

សមាជិកសភា​ម្នាក់​លោក Dilum Amunugama ដែល​គាំ​ទ្រ​នាយករដ្ឋមន្ត្រី​ថ្មី ត្រូវ​បាន​ចាក់​ដោយ​កាំបិត​ឲ្យ​ហូរ​ឈាម​ពេញ​អាវ ក្រោយ​ព្យាយាម​ទាញ​ម៉េក្រូ​ពី​លោក Palitha Thewarapperuma ដែល​ជា​អ្នក​គាំ​ទ្រ​នាយករដ្ឋមន្ត្រី​ចាស់។ ក្រោយ​ពេល​កើត​ហេតុ ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ខណៈ​ដែល​ការ​វាយ​គ្នា​នៅ​តែ​បន្ដ​ក្នុង​រដ្ឋសភា។ ចំណែក​ឯ​សមាជិក​សភា​ម្នាក់​មក​ពី​បក្ស​សាមគ្គី​ជាតិ បាន​ហៅ​ជម្លោះ​នេះ​ថា​ជា​ថ្ងៃ​ដ៏​គួរ​ឲ្យ​អាម៉ាស់​បំផុត​ក្នុង​សភា៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ theguardian ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់