- 2018-11-16 06:43:36
- ព័ត៌មាន
ជ្រុលឡើងមកលេងអុំទូកនៅភ្នំពេញ កុំភ្លេចឆៀងចូលស្តង់យក្សនេះ មានឥវ៉ាន់ច្រើន ហើយធូរថ្លៃទៀត
- 2018-11-16 06:43:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រុលឡើងមកលេងអុំទូកនៅភ្នំពេញ កុំភ្លេចឆៀងចូលស្តង់យក្សនេះ មានឥវ៉ាន់ច្រើន ហើយធូរថ្លៃទៀត
ចន្លោះមិនឃើញ
ធ្លាប់តែឃើញស្តង់ពិព័រណ៍តូចៗទំហំ ៣ម៉ែត្រ ៤ជ្រុង ដាក់តាំងលក់ផលិតផលផ្សេងៗ តែឆ្នាំនេះអ្នកនឹងបានជួបស្តង់ពិព័រណ៍ដែលមានទំហំធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៃការតាំងពិព័រណ៍នៅកម្ពុជាដែលនឹងលេចឡើងលើទីធ្លាមុខសាលមហោស្រពកោះពេជ្រក្នុងអំឡុងពេលពិធីបុណ្យអុំទូក នាពេលខាងមុខនេះ។
បើតាមលោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជាក់ថា៖ “ស្តង់ពិពណ៌ខ្នាតយក្សនេះ មានរាងមូលពណ៌ស កម្ពស់ ៨ម៉ែត្រ និងអង្កត់ផ្ចិតរហូតទៅដល់ ១៥ម៉ែត្រនេះ នឹងត្រូវបានប្រើប្រាស់ធ្វើការដាក់តាំងលក់ផ្ដាច់មុខផលិតផលភេសជ្ជៈជាច្រើនមុខរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជិស ដែលរួមមានដូចជា ស្រាបៀរកម្ពុជា (Cambodia Beer) ស្រាបៀរស្តោតបាលីប្លេក (Barrley Balck) ភេសជ្ជៈអាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំង វើក (Wurkz) និង ទឹកបរិសុទ្ធកម្ពុជា (Cambodia Water)”។
លោកបន្តទៀតថា៖ "ការរៀបចំដំឡើងស្តង់នេះបានចាប់ផ្ដើមហើយតាំងពីម្សិលមិញដែលស៊ីទំហំដីប្រមាណជិត ១ ហិចតា សម្រាប់ស្តង់សរុបទាំងអស់ចំនួន ៦ ស្តង់ ដាក់តម្រៀបគ្នាជារៀងអក្សរ U ដោយតភ្ជាប់គ្នាពីស្តង់មួយទៅស្តង់មួយដោយកម្រាលព្រំ ដំបូលពីលើ និង ជញ្ជាំងជុំវិញតុបតែងលំអរបែបពាណិជ្ជកម្ម និងប្រណិតភាពទៅតាមចរិតលក្ខណៈនៃភេសជ្ជៈនីមួយៗ"។
លោកក៏បានបង្ហើបផងដែរនូវគ្រោងការនៃការចាប់ផ្តើមបើកទទួលអោយកីឡាករទូកង ភ្ញៀវជាតិ និង អន្តរជាតិ គ្រប់ស្រទាប់ចូលរួមទស្សនាដោយសេរីក្នុងស្តង់ពិព័រណ៍ខ្នាតយក្សនេះ ចាប់ពីថ្ងៃទី ២១-២២-២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ពីម៉ោង ១០ ព្រឹករហូតដល់ពាក់កណ្ដាលអាធ្រាត្រ សម្រាប់រយៈពេលទាំង ៣ ថ្ងៃតែម្តង។
"គ្រប់ទំនិញដែលដាក់តាំងលក់នៅក្នុងស្តង់នីមួយៗសុទ្ធតែនឹងត្រូវលក់ក្នុងតម្លៃពិសេសទាំងអស់សម្រាប់អ្នកចូលទស្សនាផ្ទាល់ ហើយអ្នកទស្សនាផ្ទាល់ក៏អាចទទួលបាននូវវត្ថុអនុស្សាវរីយ៍ពីស្តង់នីមួយៗតាមរយៈការចូលរួមសកម្មភាពល្បែងកម្សាន្តផ្សេងៗនៅក្នុងស្តង់នីមួយៗ"។ លោកបន្ថែម។
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕