- 2018-11-19 11:55:56
- ព័ត៌មាន
មកស្គាល់ សត្វពាហនៈទាំង៩ប្រភេទ មានចំនួនច្រើនជាងគេក្នុងភពផែនដី
- 2018-11-19 11:55:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ សត្វពាហនៈទាំង៩ប្រភេទ មានចំនួនច្រើនជាងគេក្នុងភពផែនដី
ចន្លោះមិនឃើញ
បណ្ដាសត្វទាំង៩ប្រភេទខាងក្រោមនេះ ជាសត្វដែលមានចំនួនច្រើនជាងគេលើភពផែនដីយើងនេះ៖
៩. សត្វលា៖ សត្វមួយនេះមានចំនួនសរុប ៤០លានក្បាល។ សត្វនេះមានច្រើនជាងគេនៅប្រទេសចិន ក្នុងចំនួន ១១លានក្បាល ហើយតាមពីក្រោយដោយ អេត្យូពី និងម៉ិកស៊ីកូ។
៨. សត្វសេះ៖ មានចំនួនសរុប ៦០លានក្បាល ដោយក្នុង សហរដ្ឋអាមេរិកមានចំនួនជាង ៩លានក្បាល និងតំបន់អឺរ៉ុប មានជាង ១លានក្បាល។
៧. សត្វក្របី៖ មានចំនួនសរុប ១៧៥លានក្បាល។ សត្វនេះមានដើមកំណើតដំបូងនៅ តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ វាមាននៅប្រទេសឥណ្ឌា ដោយមានចំនួនជាង ៩៨លានក្បាល។
៦. សត្វឆ្កែចិញ្ចឹម៖ មានចំនួនសរុប ៤២៥លានក្បាល តែវាអាចមានចំនួនលើសពីនេះ។ នៅសហរដ្ឋអាមេរិក មានឆ្កែចិញ្ចឹមប្រមាណជាង ៧៣លានក្បាល។
៥. សត្វឆ្មាចិញ្ចឹម៖ មានចំនួនសរុប ៦២៥លានក្បាល ដោយមាននៅ សហរដ្ឋអាមេរិកច្រើនជាងគេ គឺក្នុងចំនួនជាង ៧៦លានក្បាល ហើយរុស្ស៊ីប្រមាណ ៥៣លានក្បាល។
៤. សត្វពពែ៖ មានចំនួនសរុប ៨៦០លានក្បាល។ តាមការប៉ាន់ស្មានទៅ សត្វពពែនៅក្នុងទ្វីបអាស៊ី និងអាហ្វ្រិក មានដល់ទៅ ៨១% នៃចំនួនពពែសរុប។
៣. សត្វជ្រូក៖ មានចំនួនសរុប ១,០០០លានក្បាល ដោយគ្រាន់តែនៅប្រទេសចិន មានជ្រូកសរុប ជាង៥០០លានក្បាលទៅហើយ។
២. សត្វចៀម៖ មានចំនួនសរុបជាង ១,១០០លានក្បាល។ វាមានច្រើនជាងគេនៅប្រទេសចិន ដោយមានចំនួនជាង ១៣៦លានក្បាល។
១. សត្វគោ៖ មានចំនួនសរុបជាង ១,៥០០លានក្បាល។ វាមានច្រើននៅ ឥណ្ឌា (ជាង ៣០០លានក្បាល) ប្រេស៊ីល (ជាង ២០០លានក្បាល) និងចិន (ជាង ១០០លានក្បាល)៕