• 2018-11-23 06:38:19
  • ព័ត៌មាន

មក​មើល​សកម្មភាព​សប្បាយៗ ក្រុមហ៊ុន​ខ្មែរ​មួយ​ ជូន​​កាដូ​ដល់​កីឡា​ទូក​ង

  • 2018-11-23 06:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស បាន​ចែក​ភេសជ្ជៈ​ជាង​៨០០០​កេស ព្រម​ទាំង អាវយឺត មួក ប្រេង​ឆា​ Heathy Chef និង​សាប៊ូ​ Ora ជូន​ដល់​កីឡាករ​ទូកង​កម្ពុជា​ចំនួន​១០០​ទូក កាលពី​ព្រឹក​ថ្ងៃទី​២០ ​វិច្ឆិកា ​២០១៨​។

កម្មវិធី​ប្រគល់​កញ្ចប់​ឧបត្ថម្ភ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​សួនច្បារ​ច្រ​មុះ​ជ្រូក​ក្បែ​រសណ្ឋាគារ​សុខា ជ្រោយចង្វារ​។

លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស បាន​មាន​ប្រសាសន៍​ថា៖ "​ជា​រៀង​រាល់ឆ្នាំ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស តែងតែ​ឧបត្ថម្ភ​ដល់​កីឡាករ​ទូកង​កម្ពុជា​។ ខ្ញុំ​សង្ឈឹម​ថា វិភាគទាន​នេះ​អាច​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅរ​បស់បង​ប្អូន​ក្នុងពេល​ប្រកួត និង​សម្រាប់​ការអបអរ​សប្បាយ​ជុំគ្នា​ក្រោយពេល​សំ​រាក​ពី​ការ​ប្រណាំង​។​” ​

ក្រៅពី​កម្មវិធី​ឧបត្ថម្ភ ក្រុមហ៊ុន​ខាង​លើ បាន​ចូលរួម​ចំ​ណែ​ក​ខាង​ផ្នែក​បរិស្ថាន ដោយ​បាន​ប្រើប្រាស់រថយ​ន្ត​សម្អាតផ្លូវ ធ្វើ​ការសម្អាត​តាម​វិថី​សំខាន់ៗ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ដាក់​ព​ង្រា​យ​ធុងសម្រាប់​ ៣០០​ ធុង​តាម​ទី​សាធារណៈ សម្រាប់​ពិធីបុណ្យ​អុំទូក​​នេះ​ដែរ។

​នៅ​ថ្ងៃ​​ពីធីបុណ្យ​អុំ​ទូក ក្រុមហ៊ុន​បាន​រៀបចំ​កម្មវិធី​កម្សាន្ត​ផ្សេងៗ រួមមាន​ការ​ប្រគំ​តន្រ្តី និង​ការ​តាំង​ពិព័រណ៌​ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើរី​ជី​ស ដើម្បី​ទទួល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មកលេង​កម្សាន្ត​ផង​ដែរ​៕

អត្ថបទ៖ សុខណា

មតិយោបល់