• 2018-11-29 04:03:02
  • ព័ត៌មាន

ទៅកុំខាន! Global House ត្រៀមលក់បញ្ចុះតម្លៃសម្បើម​ថ្ងៃបើកសម្ពោធជាផ្លូវការចុងសប្តាហ៍នេះ

  • 2018-11-29 04:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បំពេញ​តម្រូវ​ការ​​ប្រជាជន​កម្ពុជា​ដែល​ចង់​ទទួល​បាន​នូវ​សម្ភារៈ​សំណង់ សម្ភារៈ​តុប​តែង​គេហដ្ឋាន​ដ៏​ប្រណិត​ៗ​គ្រប់​ប្រភេទ ទំនើប​ ទាន់​សម័យ​ ប្រកប​ដោយ​គុណភាព និង​តម្លៃ​ថោក​សមរម្យ អាច​អញ្ជើញ​ទៅ​កាន់​ហាង Global House ដែល​នឹង​បើក​ដំណើរ​ការ​លក់​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃទី១ ធ្នូ ២០១៨​នេះ​ត​ទៅ ។

ដើម្បី​អបអរ​ឱកាស​បើក​សម្ពោធ​នេះ នឹង​មាន​ការ​ប្រគំ​តន្ត្រី​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​តារាចម្រៀង និង​តារា​សម្ដែង​ដូចជា​លោក វង្ស តារា​រតនា លោក វៃហាំង កញ្ញា យូប៊ីន និង​តារា​ចម្រៀង​ប្រចាំ ស្ថានីយ​ទូរទស្សន៍ ភីអិនអិន​គឺ​លោក​ឌីឌី។

កាន់​តែ​ពិសេស​នៅ​ថ្ងៃ​សម្ពោធ ចាប់​ពី​ម៉ោង ១០ព្រឹក ដល់ម៉ោង ៨យប់  ​អតិថិជន​ទាំង​អស់​នឹង​អាច​រីករាយ​ជាមួយ​ការ​ទិញ​ទំនិញ​ល្អៗ​បញ្ចុះ​តម្លៃ​ពិសេស​​ជាច្រើន​មុខ  និង​ឱកាស​លេង​ហ្គេម ដើម្បី​ទទួល​បាន​រង្វាន់​ជាច្រើន​សន្ធឹក​សន្ធាប់​ថែម​ទៀត​ផង។

Global House នឹង​ក្លាយ​ជា​កន្លែង​ផ្គត់ផ្គង់​គ្រឿង​សំណង់ សម្ភារៈ​តុបតែង​គេហដ្ឋាន​តែ​មួយ​គត់ និង​ដំបូង​បង្អស់​នៅ​កម្ពុជា​ដែល​ផ្តល់​នូវ​ភាព​ងាយ​ស្រួល សន្សំ​សំចៃ និង​គុណ​ភាព​ខ្ពស់ ព្រោះ​គ្រប់​ផលិតផល​ដែល​បាន​ដាក់​លក់​នៅ​ក្នុង​ហាង​សុទ្ធ​សឹង​តែ​នាំ​ចូល​មក​ពី បណ្តា​ក្រុមហ៊ុន​ល្បី​ៗ​ជា​ច្រើន។

ទៅ​​ហាង Global Houseតែ​មួយ លោក​អ្នក​នឹង​ទទួល​បាន​នូវ​គ្រប់​មុខ​ទំនិញ​ទាំង​អស់​សម្រាប់​គេហដ្ឋាន​របស់​អ្នក ដោយ​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ក្នុង​ការ​ដើរ​រក​ទិញ​ច្រើន​កន្លែង។

ស្ថិត​លើ​ផ្ទៃ​ដី​ប្រមាណ ៧ហិចតា Global House មាន​ទីតាំង​នៅ​ភូមិបាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ភ្នំពេញ។ ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​តាម​រយៈ​លេខ​ 023​ 232 ​232

Global House គ្រប់​បែប​យ៉ាង​សម្រាប់​គេហដ្ឋាន​លោក​អ្នក!

ដោយ៖​ ដេត លីដា

មតិយោបល់