
- 2018-12-01 04:58:31
- សេដ្ឋកិច្ច
ថៃដាក់តម្លៃបន្ទប់ ចាប់ពី១០ដុល្លារ សម្រាប់ភ្ញៀវទៅលេងបុណ្យសមុទ្រនៅកោះកុង
- 2018-12-01 04:58:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃដាក់តម្លៃបន្ទប់ ចាប់ពី១០ដុល្លារ សម្រាប់ភ្ញៀវទៅលេងបុណ្យសមុទ្រនៅកោះកុង
ចន្លោះមិនឃើញ
ពិធីបុណ្យសមុទ្រ នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅលើទឹកដីពណ៌បៃតង ខេត្តកោះកុង។ មកទល់ពេលនេះ បើតាមប្រភពព័ត៌មានឲ្យដឹងថា បន្ទប់ស្នាក់នៅសម្រាប់ពិធីបុណ្យនេះ ត្រូវបានកក់ស្ទើរអស់ ដែលហេតុតម្រូវឲ្យភ្ញៀវទេសចរមួយចំនួន ដែលចង់ទៅចូលរួមព្រឹត្តិការណ៍ តែមិនទាន់មានកន្លែងស្នាក់នៅ ចាំបាច់ត្រូវរកកន្លែងទុកមុន។
លោក ហ៊ឹប សុធារី ប្រធានគ្រប់គ្រងបុគ្គលិកនៃសណ្ឋាគារ Apex Koh Kong Resort Hotel បានប្រាប់ភ្នំពេញប៉ុស្តិ៍ថ្មីៗនេះថា សម្រាប់រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យសមុទ្រនាពេលខាងមុខ បន្ទប់សណ្ឋាគាររបស់លោកត្រូវបានអតិថិជនកក់អស់ហើយ ដោយអតិថិជនភាគច្រើនជាអ្នកនៅភ្នំពេញ។
ពេលធម្មតាបន្ទប់ស្នាក់នៅរបស់ Apex Koh Kong Resort Hotel មានតម្លៃចាប់ពី ១០ ដុល្លារឡើងទៅ តែសម្រាប់ពិធីបុណ្យសមុទ្រតម្លៃបានកើនឡើងជាប្រហែល ២០ ភាគរយ។
យ៉ាងណាក្ដី ដើម្បីជួយសម្រួលដល់បញ្ហាស្នាក់នៅ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយថៃ (ខេត្តត្រាត) ដោយស្នើឲ្យត្រៀមបន្ទប់សម្រាប់ទទួលភ្ញៀវមិនតិចជាង ៦០០បន្ទប់ មិនចាំបាច់មានលិខិតឆ្លងដែន(Passport) នោះទេ។
តាមប្រភពពីក្រសួងថា ខាងភាគីថៃ (ខេត្តត្រាត) ក៏បានផ្តល់កិច្ចសហការដ៏ល្អ ក្នុងការត្រៀមរៀបចំទទួលភ្ញៀវស្នាក់នៅ ក្នុងតម្លែសមរម្យ ទាំងនៅខ្លងយ៉ែ និងនៅត្រាត ដែលតម្លៃចន្លោះពី ៣០០-៨០០បាត ស្នាក់នៅខ្លងយ៉ៃ គិតជាប្រាក់ដុល្លារប្រមាណ១០ ទៅ២០ដុល្លារ និងចន្លោះពី ១២០០-១៥០០បាត ស្នាក់នៅទីរួមខេត្តត្រាត គិតជាប្រាក់ដុល្លារប្រមាណ ៣៧ដុល្លារ ទៅ៤៥ដុល្លារ ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏បានត្រៀមតង់សម្រាកកាយ សម្រាប់ទទួលភ្ញៀវផងដែរ៕