• 2018-12-03 05:28:07
  • ព័ត៌មាន

រកឃើញជើងខ្លាំងផ្តាច់ព្រ័ត្រវគ្គអ្នកដឹកនាំអាជីវកម្ម SmartEdu ក្រោយហ្វឹកហាត់ជាង​ ២សប្តាហ៍

  • 2018-12-03 05:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សាកល​វិទ្យាល័យ (USDP) របស់​កម្មវិធី​ SmartEdu រយៈពេល ១៣​ ថ្ងៃ​នៅ​ក្នុង​សៀមរាប ក្រុម​ជ័យលាភី​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ចំនួន​បី​ក្រុម បាន​បង្ហាញ​ដំណោះ​ស្រាយ​នវានុវត្តន៍​នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រាត់ និង ពិធី​ប្រគល់​រង្វាន់​នៅ​ឯ​សណ្ឋាគារ​សូហ្វីធែល​ភ្នំពេញ។ ព្រឹត្តិការណ៍​បិទ​កម្មវិធី​នេះ​មាន​ការ​ចូល​រួម​ជា​កិត្តិយស​ពី ឯក​ឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង ឯក​ឧត្ដមបណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍​កម្ពុជា។

ក្រុម​ដែល​មាន​ឈ្មោះ​ថា Smart ដែល​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ចំនួន៨​នាក់ ត្រូវ​បាន​ជ្រើសរើស​ជា​ជ័យលាភី​ក្នុង​វគ្គ​ផ្ដាច់​ព្រាត់។ គំនិត​នវានុវត្តន៍ (ការ​អនុវត្ត​បែប​ថ្មី) បែប​ឌីជីថល​ទាំង​ថ្មី និង​ចាស់ ដើម្បី​កាត់​បន្ថយ​ការ​តេ​មិន​សូវ​មាន​តម្លៃ​ដ៏​ច្រើន មក​កាន់​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​របស់​ក្រុមហ៊ុន Smart​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ចំណាយ​ពេល​ត្រឹម​តែ​ ៤៨​ម៉ោង ​បាន​ធ្វើ​ឲ្យ​គណៈកម្មការ​វិនិច្ឆ័យ​ភ្ញាក់​ផ្អើល ក្នុង​នោះ​រួម​មាន​ដូចជា លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក ជី សីលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay លោក Richard Bates នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AIA និង​កញ្ញា ម៉ៅ សុផ​ល្លីន នាយក​ផ្នែក​ដៃ​គូ​ក្រុមហ៊ុន Pathmazing។

ក្រុម​ឈ្នះ​ក្នុង​វគ្គ​ផ្ដាច់​ព្រាត់ ទទួល​បាន​រង្វាន់​ជា​ទឹក​ប្រាក់​ចំនួន ១,៨០០ ដុល្លារ។ ចំណែក​ឯ​ក្រុម​ដែល​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​អំឡុង​ពេល​ចូល​រួម​សិក្ខាសាលា ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ១,២០០​ ដុល្លារ។​ លើស​ពី​នេះ និស្សិត​ដែល​បាន​ធ្វើ​ល្អ​បំផុត​ចំនួន ៨​រូប នឹង​ទទួល​បាន​ការ​ចុះ​កម្មសិក្សា​ដែល​មាន​ប្រាក់​ឧបត្ថម្ភ រយៈពេល​ ២​ខែ នៅ​ឯ​ក្រុមហ៊ុន​របស់ Axiata ​ប្រទេស​ម៉ាឡេស៊ី។

ក្នុង​អំឡុង​ពេល​បិទ​កម្មវិធី ​​លោក ថូម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata​ បាន​ចែក​រំលែក​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ក្នុង​ការ​បណ្ដុះ​អ្នក​ដឹក​នាំ​អាជីវកម្ម​ថ្មី​ៗ សម្រាប់​អនាគត​របស់​វិស័យ​ឌីជីថល​នៅ​កម្ពុជា តាម​រយៈ​កម្មវិធី​ប្រចាំ​ឆ្នាំ​នេះ ដែល​យក​គំរូ​តាម​កម្មវិធី Axiata អ្នក​មាន​ទេពកោសល្យ​វ័យ​ក្មេង (A​xiata Young Talent Program) ប្រទេស​ម៉ាឡេស៊ី។

បេក្ខជន​ដែល​មក​ពី​សាកលវិទ្យាល័យ​ចំនួន ១៤ នៅ​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​បាន​ជម្រុះ​យក​ចំនួន​៤៨ នាក់ ដែល​ក្នុង​មួយ​ក្រុម​មាន​បេក្ខជន​ចំនួន ៦​នាក់។ បន្ទាប់​មក ក្រុម​ទាំង​នោះ​បាន​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះ​បណ្ដាល​នៅ សណ្ឋាគារ​សុខា​សៀមរាប ជា​កន្លែង​ដែល​ពួក​គេ បាន​ទទួល​ការ​បំពាក់បំប៉ន​ផ្នែក​ទ្រឹស្ដី ផ្នែក​ពិសោធន៍ ឱកាស​អភិវឌ្ឍ​បុគ្គល ដើម្បី​អភិវឌ្ឍ​ជំនាញ​ទំនាក់ទំនង  គំនិត​ច្នៃ​ប្រឌិត និង ជំនាញ​ត្រិះរិះ​ពិចារណា ក៏​ដូចជា​ជំនាញ​គ្រប់​គ្រង​អារម្មណ៍​ផង​ដែរ។ បេក្ខជន បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង សិក្ខាសាលា និង​ការ​ពិសោធន៍​ជា​ច្រើន ទាក់ទង​ទៅ​នឹង​អាជីវកម្ម​បែប​ឌីជីថល ដោយ​ពួក​គេ​ត្រូវ​បាន​ជំរុញ​ឲ្យ​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់ និង ផ្ដល់​មតិយោបល់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។​

កម្មវិធី SmartEdu USDP ​ត្រូវ​បាន​ដាក់​ឲ្យ​ដំ​ណើការ​ក្នុង​ខែ​តុលា​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន Smart Axiata ដើម្បី​ជា​ផ្នែក​មួយ​នៃ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​នឹង​ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា។​ ជា​ផ្នែក​មួយ​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ក្រុមហ៊ុន Smartបាន​ប្តេជ្ញា​វិនិយោគ​ប្រាក់​ចំនួន ១លាន ៥សែនដុល្លារ សម្រាប់​រយៈពេល​ ៣​ឆ្នាំ​ទៅ​ក្នុង​កម្មវិធី​ចំនួន​ពីរ​នៃ SmartEdu ។​ ក្រៅ​ពី​នេះ កម្មវិធី​អាហារូបករណ៍ SmartEdu និង កម្មវិធី​អភិវឌ្ឍន៍​និស្សិតសកលវិទ្យាល័យ (USDP) នឹង​បន្ត​បណ្ដុះ​ធនធាន​មនុស្ស​កំពូលៗ សម្រាប់វិស័យឌីជីថល​ និង​អាជីវកម្ម របស់​កម្ពុជា​បន្ថែមទៀត។

ថវិកា​មួយ​ផ្នែក​នៃ​ប្រាក់វិនិយោគ​ទាំង​ ១លាន៥​សែន​ដុល្លារ​ដែល​ផ្ដល់​ជូន​ដោយ​ក្រុមហ៊ុន Smart នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកាជាតិ​ដើម្បី​ការ​កសាង​សមត្ថភាព ព្រម​ទាំង​ការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍។

ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មី​ៗ​ពីក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅ​កាន់​ទំព័រហ្វេសប៊ុក​របស់ Smart តាមរយៈ www.facebook.com/Smartforcambodia  ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.smartedu.com.kh

ដោយ៖​ ដេត លីដា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី