• 2018-12-04 07:20:02
  • ព័ត៌មាន

កាន់តែ​ក្រ កាន់តែ​មិន​បោះបង់​ក្តី​ស្រមៃ នេះ​ហើយ​មហិច្ឆតា សិស្ស​ ២រូប ​កំពុង​ជួប​ប្រទះ

  • 2018-12-04 07:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់ពេល​ដែល​ជួប​បញ្ហា មិន​ថា​រឿង​គ្រួសារ ​ការ​សិក្សា យុវជន​វ័យ​ក្មេង​ ២ រូប​មិន​ដែល​មាន​កូន​ចិត្ត​បោះ​បង់​ក្តី​សង្ឃឹម​ ឬ​ក្តី​ស្រមៃ​ដែល​ពួកគេ​ធ្លាប់​បាន​ប៉ង​ឡើយ​។ ដរាបណា​ជីវិត​កាន់​តែ​លំបាក ពួកគេ​អះអាង​ថា ត្រូវ​តែ​ខំ​ឱ្យ​ខ្លាំង​ជាង​មុន​រាប់​រយ​ដង​ ដើម្បី​ជោគជ័យ​ទៅ​ថ្ងៃ​មុខ​ ជាពិសេស​អាច​ជួយ​យឺត​យោង​ក្រុម​គ្រួសារ​ដែល​កំពុង​តែ​លំបាក​ផង​នោះ។

យុវ​សិស្ស​ ឆឹ​ម ឌី​ណា ដែល​ជា​ជយលាភី​ក្នុង​កម្មវិធី អាហារូបករណ៍ អេស​ស៊ីជី ឆ្នាំ ២០១៨ រូបគេ មាន​បំណង​ចង់​ក្លាយ​ជា​កសិករ​បែប​ទំ​នើ​ប ដែល​មាន​ចំណេះដឹង និង​ប្រើប្រាស់​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​នៅពេល​ធ្វើ​កសិកម្ម ហើយ​ក្លាយ​ជា​អ្នក​នាំ​ផ្លូវ​ក្នុង​ការ​ជំរុញ​កសិករ​ផ្សេង​ទៀ​ត​ឲ្យ​ប្រកប​របរ​កសិកម្ម​ផ្អែកលើ​ចំ​ណេះ​ដឹង​ដែល​ទទួល​បាន​

តាម​រយៈ​វីដេអូ​​មួយ​ដែល​រៀប​ចំឡើង​ដោយ SCG​ យុវ​សិស្ស ​ឆឹ​ម ឌី​ណា បាន​ឱ្យ​ដឹង​ថា​ កាល​រូប​គេ​មិន​ទាន់​បញ្ចប់​ថ្នាក់​វិទ្យាល័យ​រូប​គេ​តែង​មាន​ក្តី​ស្រមៃ ចង់​ក្លាយ​ជា​កសិករ​បែប​ទំនើប​ម្នាក់។ ដោយសារ​ជីវភាព​គ្រួសារ​លំបាក​ រាល់​ពេល​ដែល​រូប​គេ​ជិះ​កាត់​មុខ​ធនាគារ​ គេ​តែង​នឹក​ឃើញ​ពី​បញ្ហា​គ្រួសារ​ ជាពិសេស​ត្រូវ ក្លាយ​​ជា​កូន​បំណុល​ ហើយ​មិន​ទាន់​អាច​មាន​លទ្ធភាព​ដោះស្រាយ​បាន​នោះ ដូច្នេះ​ហើយ​ ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​កសិករ​បែប​ទំនើប​ គឺ​កាន់​តែ​មិន​រា​ថយ​សម្រាប់ ឌីណា​។

ដោយ​មិន​ឱ្យ​ យុវជន​ វ័យ​ក្មេង​នេះ​អស់​សង្ឃឹម​ក្នុង​ជីវិត​ អាហារូបករណ៍ អេស​ស៊ីជី​ចែក​រំលែក​ក្ដី​សុបិន បាន​ធ្វើ​ឱ្យ​រូប​គេ​ អាច​កែ​ប្រែ​ស្ថានការណ៍​ជីវិត​ ដែល​នឹង​ជួយ​ឱ្យ​​ ឌីណា ​អាច​រៀន​ចប់​ចុង​ចប់​ដើម​លើ​ផ្នែក​ដែល​រូបគេ​ស្រលាញ់។

មិន​ខុស​គ្នា​ភាព​លំបាក​របស់​យុវជន​ខាង​លើ​ យុវតី ឈាវ ខេ ក៏​ជួប​បញ្ហា​ក្នុង​ជីវិត​ច្រើន​មិន​ស្ទើរ​ណាស់ដែរ នាង​ជា​ក្មេង​កំព្រា​ម្ដាយ ដែល​បាន​ស្លាប់​ដោយ​ជំងឺ​មហារីក ហើយ​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ម​ណ្ឌល​របស់​អង្គការ​។ ប៉ុន្តែ​គ្រប់​យ៉ាង​ដូច​ផ្កា​ត្រូវ​ទឹក​លាស់​ខ្ចី យុវតី ឈាវ ខេង បាន​ទទួល​អាហារូបករណ៍ អេស​ស៊ីជី​ចែក​រំលែក​ក្ដី​សុបិន ឆ្នាំ ២០១៨ ហើយ​នាង​ជឿជាក់​ថា អាហារូបករណ៍​នេះ អាច​ជួយ​ឲ្យ​នាង​បន្ត​ការសិក្សា​ និង​ឈោង​ចាប់​ក្ដី​សុបិន​ទៅ​ថ្ងៃ​អនាគត​បាន​”​។​

កញ្ញា​បាន​ថ្លែង​ថា​៖ “​ជាមួយនឹង​អាហារូបករណ៍​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ខ្លួនឯង និង​ម៉ាក់​របស់​ខ្ញុំ​ថា ទោះជា​មាន​រឿង​អ្វី ឬក៏​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ខ្ញុំ​ត្រូវតែ​សម្រេច​នូវ​ក្ដី​សុបិន​មួយ​នេះ​ឲ្យ​ទាល់​តែ​បាន​ក្នុង​ការ​ក្លាយជា​វេជ្ជបណ្ឌិត​មួយ​រូប​”​។​

កាន់​តែ​ច្បាស់​ និង​ចង់​ដឹង​ការ​តាំង​ចិត្ត​ដ៏​ខ្ពស់​របស់​ពួកគេ​យ៉ាង​ណា​ តាមដាន​វីដេអូ​ខាង​ក្រោម៖

(វីដេអូ)

អត្ថបទ៖ លីដា

មតិយោបល់