• 2018-12-06 08:01:48
  • ព័ត៌មាន

ត្រៀមកម្លាំង! ស្អែកទៅប្រមូលសៀវភៅនៅ Book Fair តែបើហត់ កុំភ្លេចចូលកន្លែងនេះ

  • 2018-12-06 08:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ពិព័រណ៍​សៀវភៅ​ប្រចាំ​ឆ្នាំ ដែល​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក​ស្រឡាញ់​ការ​អាន​នឹង​មក​ដល់​ម្ដង​ទៀត​ហើយ​នា​ចុង​សប្ដាហ៍​នេះ គិត​ចាប់​ពី​ថ្ងៃ​ទី ចាប់​ពី​ថ្ងៃ ៧-៨-៩ ធ្នូ ឆ្នាំ​ ២០១៨ នៅ​បណ្ណាល័យ​ជាតិ​ទល់​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។

អ្នក​ធ្លាប់​ចូល​រួម​ប្រាកដ​ជា​ដឹង​ហើយ​ថា ក្នុង​ពិព័រណ៍​នេះ​ក្រៅ​ពី​លក់​សៀវភៅ​ហើយ នៅ​​មាន​កម្មវិធី​ជា​ច្រើន​ទៀត​ដូចជា​ ការ​អាន​រឿង​និទាន​សម្រាប់​ក្មេងៗ បទ​បង្ហាញ​ ការ​ចែក​រំលែក​បទពិសោធន៍​ផ្សេងៗ​ពី​អ្នក​និពន្ធ​គ្រប់​ជំនាន់ ការ​លេង​ល្បែង​កម្សាន្ត​សម្រាប់​កុមារ និង​មនុស្ស បូក​រួម​ជា​មួយ​ការ​សម្ដែង​ទស្សនីយភាព​សិល្បៈ​ជា​ច្រើន។ ប្លែក​ ហើយ​ពិសេស​ជាង​​រាល់​ដង នៅ​​ឆ្នាំ​នេះ រដ្ឋាភិបាល​​បាន​ត្រៀម​​​សៀវភៅ​ដល់​ទៅ ១០ ម៉ឺន​ក្បាល ដើម្បី​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​ដល់​សាធារណៈ​ជន​ផង​ដែរ។

ហេតុ​ដោយ​គាំទ្រ​លើ​វិស័យ​អប់រំ និង​ការ​អាន ទឹក​ក្រូច IZE ទឹក​បរិសុទ្ធ​កម្ពុជា និង ភេសជ្ជៈ​ប៉ូវកម្លាំង WURKZ ក៏​នឹង​មាន​វត្ត​នៅ​ទីតាំង​ធ្វើ​កម្មវិធី​ចំនួន ៣ ថ្ងៃ​ពេញ​ដែរ ​ជា​មួយ​ប្រ៉ូម៉ូសិន​យ៉ាង​ពិសេស។ ដូច្នេះ​បើ​អ្នក​មាន​អារម្មណ៍​នឿយ​ហត់ អាច​ឆៀក​ចូល​ញ៉ាំ​ភេសជ្ជៈ​ឆ្ងាញ់​បាន មុន​នឹង​បន្ត​ដំណើរ​រុករក​ចំណេះ​ដឹង​ថ្មីៗ​ទៀត៕

អត្ថបទ៖ សុខណា

មតិយោបល់