• 2018-12-11 02:45:23
  • ព័ត៌មាន

ស្រៀវជំនួស! ហ្វូងឆ្កែព្រៃជិត២០ក្បាល ព័ទ្ធខាំតោមួយក្បាល តែចុងក្រោយ... (មានវីដេអូ)

  • 2018-12-11 02:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ប៉ុស្តិ៍​ទូរទស្សន៍ BBC Earth បាន​បង្ហោះ​វីដេអូ​ឃ្លិប​មួយ​ខ្សែ ស្ដី​ពី​កម្មវិធី​ឯកសារ​សត្វ "Dynasties” ដែល​បង្ហាញ​ឲ្យ​ឃើញ​សត្វ​តោ​មួយ​ក្បាល មាន​ឈ្មោះ​ថា Red ត្រូវ​បាន​ហ្វូង​សត្វ​ឆ្កែ​ព្រៃ (សត្វ​ស្វាន) កំពុង​ស្រែក​ឃ្លាន​ចំណី​ព័ទ្ធ​ខាំ​គួរ​ឲ្យ​រន្ធត់។

ថ្វី​បើ​ត្រូវ​ឡោមព័ទ្ធ​ដោយ​ហ្វូង​សត្វ​កំណាច​ក៏​សត្វ​តោ Red មិន​ចុះ​ចាញ់ ហើយ​ប្រឹង​តទល់​ជាមួយ​នឹង​ពួក​វា ដោយ​មិន​ខ្លបខ្លាច​ឡើយ។ ទោះ​ជា​យ៉ាង​ណា សត្វ​ឆ្កែ​ព្រៃ​ទាំង​នោះ​ក៏​មិន​រាថយ និង​បាន​ខាំ​សត្វ​តោ​យ៉ាង​សុសសាច់ ខណៈ Red អាច​នឹង​ត្រូវ​បាត់​បង់​ជីវិត ព្រោះ​តែ​មិន​អាច​តទល់​នឹង​ឆ្កែ​ព្រៃ​ជាង ២០ក្បាល ដែល​មាន​ភាព​រហ័សរហួន​ថែម​ទៀត​ផង។

នៅ​ចុង​បញ្ចប់ ដោយសារតែ​សម្រែក​ដ៏​ឈឺចាប់​របស់ Red បាន​ឮ​ដល់​សត្វ​តោ​មួយ​ក្បាល​ទៀត រហូត​រត់​មក​ជួយ ទើប​ហ្វូង​ឆ្កែព្រៃ​ទាំង​នោះ​ភ័យ​ខ្លាច ហើយ​ក៏​រត់​ចេញ​តែម្ដង៕

ចង់​ដឹង​យ៉ាង​ណា​ខ្លះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់