
- 2018-12-11 03:07:42
- សេដ្ឋកិច្ច
ដាច់ខាតកុំភ្លេចរបស់នេះ បើចង់ជិះឡានខ្លួនឯងទៅលេងកោះកុង ហួសដល់សមុទ្រថៃ
- 2018-12-11 03:07:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាច់ខាតកុំភ្លេចរបស់នេះ បើចង់ជិះឡានខ្លួនឯងទៅលេងកោះកុង ហួសដល់សមុទ្រថៃ
ចន្លោះមិនឃើញ
នាឱកាសបុណ្យសមុទ្រលើកទី៧ ដែលនឹងរៀបចំនៅខេត្តកោះកុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ ២០១៨ នេះ ប្រជាពលរដ្ឋខ្មែរដែលចង់ទៅលេងបុណ្យសមុទ្រ ហើយចង់បន្តដំណើរកម្សាន្តហួសទៅលេងឆ្នេរសមុទ្រខេត្តត្រាត ប្រទេសថៃនោះ តាមរយៈរដ្ឋបាលខេត្តកោះកុងបានបញ្ជាក់ថា ប្រជាពលរដ្ឋដែល ចង់ទៅលេងដល់ថៃ ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅជាមួយ ហើយបើចង់បើករថយន្តចូលខ្លួនឯង ត្រូវមានប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ សម្រាប់បងប្អូនដែលមានក្មេងតូចៗទៅផងនោះ ត្រូវភ្ជាប់ជាមួយរូបថត ដោយមិនចាំបាច់មានលិខិតឆ្លងដែន។
យ៉ាងណាក្ដី បើតាមការម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់បញ្ជាក់ប្រាប់ Sabay កាលពីថ្មីៗ បន្ទប់ស្នាក់នៅកោះកុងសម្រាប់ពិធីបុណ្យសមុទ្រខាងមុខ ត្រូវបានកក់ពេញស្ទើរទាំងអស់។ ភ្ជាប់នឹងករណីខ្វះខាតកន្លែងស្នាក់នៅ អាជ្ញាធរកម្ពុជា បានស្នើភាគីថៃ(ខេត្តត្រាត) ឲ្យសម្រួល និងរៀបចំបន្ទប់បន្ថែមសម្រាប់ទទួលភ្ញៀវក្នុងឱកាសនេះផងដែរ។
ទន្ទឹមគ្នានោះ ខាងភាគីថៃ (ខេត្តត្រាត) ក៏បានផ្តល់កិច្ចសហការដ៏ល្អ ក្នុងការត្រៀមរៀបចំទទួលភ្ញៀវស្នាក់នៅ ក្នុងតម្លែសមរម្យ ទាំងនៅខ្លងយ៉ែ និងនៅត្រាត ដែលតម្លៃចន្លោះពី ៣០០-៨០០បាត ស្នាក់នៅខ្លងយ៉ៃ គិតជាប្រាក់ដុល្លារប្រមាណ១០ ទៅ២០ដុល្លារ និងចន្លោះពី ១២០០-១៥០០បាត ស្នាក់នៅទីរួមខេត្តត្រាត គិតជាប្រាក់ដុល្លារប្រមាណ ៣៧ដុល្លារ ទៅ៤៥ដុល្លារ ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏បានត្រៀមតង់សម្រាកកាយ សម្រាប់ទទួលភ្ញៀវផងដែរ។
សូមជម្រាបថា មកទល់ពេលនេះ មន្ទីរសារធាណការខេត្ត បានសម្រេចការជួសជុលផ្លូវជាតិលេខ៤៨ ដែលចេញពីរង្វង់មូលស្រែអំបិលឆ្ពោះទៅខេត្តកោះកុងរួចរាល់ ១០០ភាគរយ ហើយពលរដ្ឋអាចធ្វើដំណើរដោយរីករាយ និងសុវត្ថិភាព៕