- 2018-12-11 11:04:23
- សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ វត្តមានធនាគារលំដាប់នៅកម្ពុជា បង្ហាញពីទំនុកចិត្តដល់អ្នករកស៊ី
- 2018-12-11 11:04:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ វត្តមានធនាគារលំដាប់នៅកម្ពុជា បង្ហាញពីទំនុកចិត្តដល់អ្នករកស៊ី
ចន្លោះមិនឃើញ
គិតមកត្រឹមឆ្នាំ២០១៧ កម្ពុជាបានទទួលគម្រោងវិនិយោគរបស់សាធារណរដ្ឋកូរ៉េចំនួន ២០៨ គម្រោង ក្នុងទំហំវិនិយោគសរុបប្រមាណ ៤,៧ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះរយៈពេល៥ឆ្នាំចុងក្រោយ គេសង្កេតឃើញធនាគារលំដាប់ៗរបស់ប្រទេសមួយនេះក៏ហក់ចូលទីផ្សារកម្ពុជាគួរឲ្យកត់សម្គាល់ផងដែរ។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងពិធីបើកដំណើរការជាផ្លូវការ សាខាធនាគារ អ៊ិនដាសស្រ្ទៀល ប៊ែង អហ្វ ខូរៀ “ភ្នំពេញ“ទី១ ឲ្យដឹងថា វត្តមានធនាគារកូរ៉េខាងត្បូង បង្ហាញពីជំនឿទុកចិត្ត ការគាំទ្រ ការរួមចំណែករបស់វិនិយោគិននៃសាធារណរដ្ឋកូរ៉េខាងត្បូង និងមកលើការវិវត្តរីកចម្រើននៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ។
លោក Kim Do-Jin ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិរបស់ធនាគារ បញ្ជាក់ថា IBK ជាធនាគារសាធារណរដ្ឋកូរ៉េឈរនៅក្នុងលំដាប់លេខ១ ដែលមានចក្ខុវិស័យជាចម្បងក្នុងការទ្រទ្រង់អាជីវកម្មខ្នាតតូច និង មធ្យម (SME) ហើយគោលបំណងសំខាន់គឺដើម្បីទ្រទ្រង់ក្រុមហ៊ុននានារបស់សាធារណៈរដ្ឋកូរ៉េដែលកំពុងបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា និង អាជីវកម្មកម្មក្នុងស្រុក ក៏ដូចជាដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។ លោកបន្ថែមថា ធនាគារនឹងពង្រីកខ្លួនបន្ថែមនៅក្នុងពេលអនាគតដ៏ខ្លី នៅយ៉ាងយូរនៅត្រឹមដើមឆ្នាំ២០២០ខាងមុខ៕