- 2018-12-15 08:47:20
- សេដ្ឋកិច្ច
ចិនជាប្រទេសទី១ ទិញអង្ករខ្មែរ ច្រើនជាងគេ
- 2018-12-15 08:47:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនជាប្រទេសទី១ ទិញអង្ករខ្មែរ ច្រើនជាងគេ
ចន្លោះមិនឃើញ
ប្រទេសចិនបានក្លាយជាប្រទេសទី១ ក្នុងចំណោមប្រទេសជាង៦០ ដែលបានទិញអង្ករពីប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍ស្ដីពីស្ថានភាព នៃការនាំចេញអង្ករកម្ពុជាប្រចាំខែវិច្ឆិកា របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បែបបទនាំចេញអង្ករ។
របាយការណ៍ដដែល បានឲ្យដឹងថា រយៈពេល១១ខែ ក្នុងឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ជិត៥០ម៉ឺនតោន ធ្លាក់ចុះ ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែរបាយការណ៍នេះបញ្ជាក់ថា ប្រទេស ដែលទទួលទិញអង្ករ កម្ពុជាច្រើនជាងគេ គឺប្រទេសចិន។ ចិនទិញអង្ករពីកម្ពុជាច្រើនជាងគេចំនួនជាង ១៣ម៉ឺនតោន ហើយប្រទេស ដែលតាមពីក្រោយចិន គឺប្រទេសបារាំង ចំនួនជាង៧ម៉ឺនតោន និងម៉ាឡេស៊ីចំនួនជិត ៤ម៉ឺនតោន។
បើផ្អែកតាមវិបសាយវាយោ បានសរសេរថា ការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជានេះ មានការធ្លាក់ចុះជាបន្តបន្ទាប់ បើទោះបីជាអង្ករកម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨ក្ដី។
អង្គភាពដដែលបានសរសេរទៀតថា រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅធ្លាប់បានប្ដេជ្ញាថា នឹងនាំអង្ករចេញឱ្យបាន ១លានតោនក្នុងឆ្នាំ ២០១៥ ប៉ុន្តែគម្រោងការនេះត្រូវបានបរាជ័យទៅវិញ។ បរាជ័យ ត្រូវបានរដ្ឋាភិបាលអះអាងថា គឺមានកត្តា ២យ៉ាង ក្នុងនោះមានកត្តាអត្តនោម័តិ និង កត្តាសត្យានុម័ត។
កត្តាអត្តនោម័តិ ត្រូវបានរដ្ឋាភិបាលពន្យល់ថា បណ្តាលមកពីការខ្វះខាតថវិកាសម្រាប់ទិញអង្ករពីប្រជាពលរដ្ឋ ផលិតភាព និងការហូរចេញ ស្រូវទៅប្រទេសជិតខាង។ ចំណែកកត្តាសត្យានុម័ត គឺបណ្ដាលមកពីវិបត្តិនៅក្នុងតំបន់ និង ពិភពលោក គូប្រកួតប្រជែងច្រើន ហើយប្រទេសនានា នៅតំបន់អាស៊ាន បានផលិតស្រូវដូចៗគ្នា ដើម្បីនាំចេញ៕