- 2018-12-17 04:16:56
- ព័ត៌មាន
ខួប ១២០ឆ្នាំក្រៅពីចែករង្វាន់សន្ធឹក Pepsi ឆ្លៀតប្រាប់ប្រវត្តិមិនធម្មតាជាង ៥៥ឆ្នាំនៅកម្ពុជា
- 2018-12-17 04:16:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខួប ១២០ឆ្នាំក្រៅពីចែករង្វាន់សន្ធឹក Pepsi ឆ្លៀតប្រាប់ប្រវត្តិមិនធម្មតាជាង ៥៥ឆ្នាំនៅកម្ពុជា
ចន្លោះមិនឃើញ
ឆ្នាំ ២០១៨នេះ Pepsi បានរៀបចំកម្មវិធីពិសេស "Pepsi Generations"ដើម្បីអបអរភាពរីកចម្រើន និងជោគជ័យរបស់ខ្លួនជុំវិញពិភពលោករយៈពេលប្រមាណ ១២០ឆ្នាំមកនេះ។ កម្មវិធីនេះធ្វើឡើងនៅប្រទេសជាង ៦០ ដែលក្នុងនោះក៏មានកម្ពុជាដែលមានវត្តមានភេសជ្ជនេះ៥៥ឆ្នាំមកហើយ។ ក្នុងឱកាសដ៏ពិសេសនេះ Pepsi ក៏នាំមកនូវការរចនាកំប៉ុង ៦ ជំនាន់ គឺ ឆ្នាំ១៩៤០ ១៩៥០ ១៩៦០ ១៩៨០ ២០០០ និង ២០១៨ ដែលជាការរចនាពិសេសបំផុត និងមិនធ្លាប់មានពីមុនមកនៅកម្ពុជា។
អ្វីដែលពិសេស និង នឹកស្មានមិនដល់ថា រោងចក្រ Pepsi នៅកម្ពុជា បានបើកដំបូងនៅដើម ទសវត្សឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយម។ ពេលនោះ Pepsi ថៃ បានដាក់ទុនជាមួយក្រុមហ៊ុនក្នុងស្រុកមួយដោយបានសាងសង់រោងចក្រនៅក្នុងខេត្តបាត់ដំបង ដើម្បីផលិត លក់ក្នុងស្រុក និងនាំចេញសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារថៃ។ នៅឆ្នាំ១៩៧៥ ក្រោម របបខ្មែរក្រហម រោងចក្រ Pepsi បានផ្អាកដំណើរការ។ ក្រោយមក រោងចក្រ Pepsi បានក្លាយទៅជាទីតាំងទេសចរណ៍មុនពេលដែលវាត្រូវបានអភិវឌ្ឍទៅជារោងចក្រផលិតទឹកស្អាតក្នុងបាត់ដំបង។
បច្ចុប្បន្ន ភេសជ្ជ Pepsi ត្រូវបានផលិតឡើងដោយរោងចក្រធំមួយក្នុងខេត្តព្រះសីហនុដែល មានទីតាំងប្រភពទឹកស្អាត ស័ក្ដិសមផលិតភេសជ្ជបំផុតជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់ សម័យដែលនេះជាមូលហេតុធ្វើឲ្យ Pepsi រីកចម្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។
ឱកាសពិសេសយ៉ាងនេះ Pepsi ក៏មិនភ្លេចប្រូម៉ូសិនពិសេសដែរ ដោយលើកនេះមានរង្វាន់ជាច្រើនកំពុងរង់ចាំអ្នក ដោយលោកអ្នកគ្រាន់តែ ជាវភេសជ្ជៈ Pepsi Generation គម្របលឿងឥលូវនេះ ហើយពិនិត្យលេខកូដ ៨ខ្ទង់ក្រោមគម្របដប រួចចុច8888ជាមួយលេខ ៨ខ្ទង់នោះ បន្ទាប់មកចុចបញ្ជូនជាការស្រេច (8888លេខកូដ៨ខ្ទង់#បញ្ជូន) ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា៖
ម៉ូតូ Honda Scoopy ស៊េរីថ្មី ១០០រង្វាន់
សាច់ប្រាក់សរុបរហូតដល់ ៥០ ០០០ដុល្លារ នៅក្រោមគម្របដប
រង្វាន់ពីប្រព័ន្ធទូរស័ព្ទ Smart សរុប ៨លានដុល្លារ
ចាំអីទៀត ប្រញាប់ឡើង! រង្វាន់ច្រើនម្ល៉ឹងចៃណាមិនបានឈ្នះមួយហ្នឹងគេ។
ព័ត៌មានបន្ថែម ពី Pepsi Generations សូមចូលទៅកាន់ www.facebook.com/pepsicambodia/៕