- 2018-12-17 06:32:37
- សេដ្ឋកិច្ច
សាំងធម្មតា និងប្រេងម៉ាស៊ូត មានតម្លៃស្មើគ្នារហូតដល់ដំណាច់ឆ្នាំនេះ
- 2018-12-17 06:32:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាំងធម្មតា និងប្រេងម៉ាស៊ូត មានតម្លៃស្មើគ្នារហូតដល់ដំណាច់ឆ្នាំនេះ
ចន្លោះមិនឃើញ
ក្រសួងពាណិជ្ជកម្មឲ្យដឹងថាតម្លៃប្រេងសាំង និងម៉ាស៊ូតលក់នៅតាមស្ថានីយនានាក្នុងព្រះរាជាណាចក្រកម្ពុជាពីថ្ងៃម្សិលមិញរហូតដល់បំណាច់ឆ្នាំនេះនឹងមានតម្លៃ ៣ ៣៥០រៀលក្នុងមួយលីត្រ។
ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងពាណិជ្ជកម្ម ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃនេះ បញ្ជាក់ថាតម្លៃលក់រាយរបស់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតនឹងមានតម្លៃ៣ ៣៥០រៀលក្នុងមួយលីត្រដូចគ្នា។ បើតាមក្រសួង តម្លៃនេះគិតចាប់តាំងពីថ្ងៃទី១៦ ខែធ្នូ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
គួរបញ្ជាក់ថាកាលពី១៥ថ្ងៃមុនតម្លៃសាំងធម្មតាក្នុងមួយលីត្រ៣ ៤៥០រៀល និងម៉ាស៊ូតមានតម្លៃ៣ ៥០០រៀលក្នុងមួយលីត្រ៕