- 2018-12-17 07:19:59
- ព័ត៌មាន
អស្ចារ្យ! រកឃើញជយលាភីហាងល្បីឈ្មោះ និងចុងភៅឆ្នើម ធ្វើម្ហូបអាហារអាមេរិក ប្រចាំឆ្នាំ ២០១៨
- 2018-12-17 07:19:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! រកឃើញជយលាភីហាងល្បីឈ្មោះ និងចុងភៅឆ្នើម ធ្វើម្ហូបអាហារអាមេរិក ប្រចាំឆ្នាំ ២០១៨
ចន្លោះមិនឃើញ
នៅទីបំផុត កម្មវិធីបង្ហាញម្ហូបអាហារប្រចាំឆ្នាំ ២០១៨ ដែលមានឈ្មោះថា "U.S. Foods Week" ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី 30 ខែវិច្ឆិកាមក ឥលូវនេះរកឃើញជយលាភី នឹងបានផ្ដល់រង្វាន់ដល់ ភោជនីយដ្ឋាន៥ ដែលបានច្នៃប្រឌិតគ្រឿងផ្សំ និង មេចុងភៅវ័យក្មេង ៣រូប ជំនាញធ្វើម្ហូបអាហារអាមេរិក រួមទាំងដៃគូនាំចូលគ្រឿងផ្សំចំណីអាហារអាមេរិកចំនួន ៦ស្ថាប័ន ទៀត។
សកម្មភាពលើកកម្ពស់ម្ហូបអាហាររបស់សហរដ្ឋអាមេរិកក៏បានឈានទៅដល់ទីបញ្ចប់នៃកម្មវិធី ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុន អង្គភាពជាប់ពាក់ព័ន្ធ ក៏មានដូចជា ម្ចាស់នាំចូលគ្រឿងទេសម្ហូបអាហារ ម្ចាស់ភោជនីយដ្ឋាន និងមេចុងភៅវ័យក្មេងដែលបានចូលរួមក្នុងការប្រកួតប្រជែង ដែលបានធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយគ្រឿងផ្សំធ្វើម្ហូបអាហារ ដែលមានគុណភាពខ្ពស់មកពីសហរដ្ឋអាមេរិក។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងដើម្បីថ្លែងអរគុណដល់ស្ថាប័ន ដែលជាប់ពាក់ព័ន្ធ ដែលបានធ្វើការផ្សព្វផ្សាយកម្មវិធី "U.S. Foods Week" ក៏ដូចជាប្រកាសភោជនីយដ្ឋានដែលបានឈ្នះនូវការផ្សព្វផ្សាយមុខម្ហូបរបស់សហរដ្ឋអាមេរិក និងការប្រកាសលទ្ធផលសម្រាប់ការប្រកួតប្រជែងផ្នែកមេចុងភៅវ័យក្មេងផងដែរ។
កម្មវិធីនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2018 នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ជាមួយនឹងសិក្ខាសាលាបណ្ដុះបណ្ដាលបច្ចេកទេសចំនួនពីរដង សម្រាប់មេចុងភៅដែលមានបំណងចង់បង្កើនជំនាញរបស់ខ្លួនបន្ថែមទៀត។ កាលពីកម្មវិធីនេះ ចាប់ផ្ដើមបើក គឺរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសដទៃទៀតបានភ្លក់នូវមុខម្ហូបផ្សេងៗដែលធ្វើឡើងពីផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក។
ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 9 ខែធ្នូ ភោជនីយដ្ឋានឈានមុខចំនួន 16 កន្លែងនៅទូទាំងរាជធានីភ្នំពេញបានរៀបចំផ្សព្វផ្សាយមុខម្ហូប និង ស្រា របស់សហរដ្ឋអាមេរិក។
ក្នុងអំឡុងពេលចុងសប្ដាហ៍ថ្ងៃទី 1 និងទី 2 ខែធ្នូក្រុមការងារវាយតម្លៃដាក់ពិន្ទុ បានមកធ្វើទស្សនកិច្ចភោជនីយដ្ឋានចំនួន 16 កន្លែង ដើម្បីភ្លក់រសជាតិម្ហូបអាហារ ដែលផ្សំឡើងពីគ្រឿងផ្សំមកពីអាមេរិក។ ភោជនីយដ្ឋានទាំងអស់នោះត្រូវបានទទួលពិន្ទុ ក៏ដូចជាការវាយតម្លៃទៅលើភាពច្នៃប្រឌិត ក្នុងការធ្វើម្ហូប ដោយប្រើប្រាស់គ្រឿងផ្សំផ្សេងៗ ដែលមកពីសហរដ្ឋអាមេរិក។
សូមទស្សនារូបភាពខាងក្រោម ក្រោយបញ្ចប់កម្មវិធី "U.S. Foods Week"
ភោជនីយដ្ឋាន 5 ដែលបានទទួលរង្វាន់សម្រាប់ភាពច្នៃប្រឌិតរបស់ពួកគេក្នុងការប្រើប្រាស់គ្រឿងផ្សំផ្សេងៗគ្នា មានដូចជា៖
នៅថ្ងៃទី 4 ខែធ្នូ ការប្រកួតប្រជែងចុងភៅវ័យក្មេង បានធ្វើឡើងនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ។ មេចុងភៅក្មេងៗទាំងអស់សុទ្ធតែមកពីបណ្ដាភោជនីយដ្ឋាន និងសណ្ឋាគារនានា នៅទូទាំងរាជធានីភ្នំពេញ ដែលត្រូវបានអញ្ជើញឱ្យចូលរួម និងបង្ហាញពីជំនាញរបស់ពួកគេក្នុងការធ្វើ និងរៀបចំមុខម្ហូប ដែលបង្ហាញពីម្ហូបអាហាររបស់សហរដ្ឋអាមេរិក។ ជាលទ្ធផលចុងមេចុងភៅវ័យក្មេង 8 នាក់បានរៀបចំម្ហូបអាហារ ដែលប្រើប្រាស់ សាច់គោអាមេរិក ដំឡូងជ្វាសហរដ្ឋ អាមេរិក បន្លែពីរដ្ឋកាលីហ្វ័រនីញ៉ា និង គ្រាប់ធញ្ញជាតិរបស់សហរដ្ឋអាមេរិក។
មេចុងភៅវ័យក្មេងខាងក្រោមនេះ គឺត្រូវបានទទួលបានរង្វាន់ សម្រាប់ជំនាញធ្វើម្ហូបរបស់ពួកគេមានដូចជា៖
លើសពីនេះទៀត ដៃគូរនាំចូលគ្រឿងផ្សំចំណីអាហារអាមេរិកចំនួន 6 ស្ថាប័ន ត្រូវបានផ្ដល់ការថ្លែងអំណរគុណលើកទឹកចិត្ត ដែលពួកគាត់តែងតែគាំទ្រ និងជួយជាសម្ភារៈផ្នែកដឹកជញ្ជូនសម្រាប់កម្មវិធីនេះ មានដូចជា៖
ភោជនីយដ្ឋានចំនួន 16 ដែលបានបង្កើតនូវមុខម្ហូបពិសេស សម្រាប់ផ្សព្វផ្សាយម្ហូបអាហារ របស់សហរដ្ឋគឺត្រូវបានទទួលនូវវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ ក្នុងការចូលរួមចំណែកក្នុងកម្មវិធី "U.S. Foods Week" គឺមានដូចជា៖
ជាចុងក្រោយការសហការគ្នាបានដំណើរការយ៉ាងល្អ ក្រោមការជួយជ្រោមជ្រែង ពីដៃគូសហការដែលមានដូចជា៖ វិទ្យាស្ថានម្ហូប អាហារកម្ពុជា ដែលបានជួយផ្តល់នូវគំនិត គម្រោង និងផ្តល់កន្លែងដើម្បីបើកកម្មវិធីនេះឡើង កន្លែងសម្រាប់ធ្វើសិក្ខាសាលាបណ្ដុះបណ្ដាល ក៏ដូចជាកន្លែងសម្រាប់ប្រកួតចុងភៅឆ្នើមវ័យក្មេងផងដែរ។
សហព័ន្ធទេសចរណ៍កម្ពុជា ដែលបានរៀបចំគម្រោង សហការនឹងធ្វើការទំនាក់ទំនង ជាមួយបណ្តាដៃគូភោជនីយដ្ឋាន ក្នុងការផ្សព្វផ្សាយ ម៉ឺនុយប្រូម៉ូសិន។
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពនេះនឹងនាំមកនូវភោជនីយដ្ឋានបន្ថែមទៀតសម្រាប់សកម្មភាពផ្សព្វផ្សាយមុខម្ហូប។
ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ និងការិយាល័យកិច្ចការកសិកម្មអាមេរិកប្រចាំទីក្រុងហូជីមិញ ដែលបានផ្តល់នូវការគាំទ្រយ៉ាងខ្លាំងជាមួយគម្រោងនេះ ដើម្បីបង្ហាញពីកម្មវិធី "U.S. Foods Week" នេះទៅកាន់សាធារណជន។ ក្រុមសេវាកម្មឧស្សាហកម្មអាមេរិក រួមមាន៖