• 2018-12-25 06:56:21
  • ព័ត៌មាន

ជួយអបអរផង! រកឃើញជើងខ្លាំងផ្នែកសំណង់ថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៨ ហើយ

  • 2018-12-25 06:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អត់​ជា​ច្រើន​ជុំ កម្មវិធី​ប្រកួត​ស្វែក​រក​ជើង​ខ្លាំង​ផ្នែក​បូក​ស៊ីម៉ងត៍ និង​ប្រក់​ដំបូល​ថ្នាក់​ជាតិ ដែល​រៀប​ចំ​ដោយ ​SCG បាន​រក​ឃើញ​អ្នក​ឈ្នះ​ហើយ។

ក្នុង​នោះ ក្រុម​របស់​លោក ខាន់ តូ ​ជា​ជាង​កំបោរ​មកពី​ខេត្ត​កំ​ពង់​ធំ​បាន​ឈ្នះ​ការ​ប្រកួត​ផ្នែក​បូក​ស៊ីម៉ងត៍ ខណៈ​​ក្រុម​លោក ហេង ធា​រិទ្ធ ​មកពី​ខេត្ត​កំពង់ឆ្នាំង​​ឈ្នះ​ជើងឯក ផ្នែក​ប្រក់​ដំបូល​។ ជយលាភី​ទាំង​ ២ វិញ្ញាសា​បាន​កោតសរសើរ​ដល់​កម្មវិធី​បណ្ដុះ​បណ្ដាល​ជាង​សំ​ណង់ និង​ការ​ប្រកួត​ជាង​សំណង់ ដែល​ SCG ​រៀបចំឡើង​នេះ​ថា​ ជា​កម្មវិធី​មានតម្លៃ​សម្រាប់​ជាង​សំណង់​ដូចជា​ពួក​លោក។

លោក ខាន់​តូ បាន​ឲ្យ​ដឹង​ទៀត​ថា​៖ "មាន​អារម្មណ៍​ថា​រំភើប​ញាប់​ញ័រ​ណាស់ អរ​ផង ភ័យ​ផង អត់​នឹក​ស្មានថា យើង​ជាប់​បែប​ហ្នឹង។ មកពី​ផ្ទះ​មក​គិត​ថា មិន​ដឹង​ជា​សង្ឃឹម​បាន​ប៉ុន្មាន​ភាគ​រយ​ទេ។ អរ​ផង​ភ័យ​ផង ធ្វើ​យឺត​ជាងគេ​ទៀត តែ​ខំ​ប្រិតប្រៀង​ទៅ។ ខ្ញុំ​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត ខ្ញុំ​នឹង​ក្លាយ​ជា​មេជាង​សំ​ណង់​ដ៏​ធំ​មួយ​ប្រចាំ​ខេត្ត​កំ​ពង់​ធំ ហើយ​ខ្ញុំ​ចង់​ផ្ដាំផ្ញើ​ទៅ​អ្នក​ខេត្ត​កំពង់​ធំ ទាំង​អស់​គ្នា​ជួយ​គាំទ្រ​ជាង​តូ​ផង​”​។

រំលឹក​ផង​ដែរ​ថា SCG បាន​ជួយ​គាំទ្រ​ដល់​កម្មវិធី​បណ្ដុះ​បណ្ដាល​ជាង​សំ​ណង់​នៅ​កម្ពុជា​នេះ​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ ២០១៨ មក​ម្ល៉េះ ដោយ​​បាន​ប​ណ្ដុះ​បណ្ដាល​ជាង​​លើ​ផ្នែក​បូក​ស៊ីម៉ងត៍ និង​ប្រក់​ដំបូល​ចំនួន​ជាង ២០០ នាក់​។ កម្មវិធី​ប​ណ្ដុះ​បណ្ដាល​នេះ ផ្ដោត​លើ​ការ​ប្រើប្រាស់​ផលិតផល​សម្ភារ​សំណង់ និង​បច្ចេកទេស​សំណង់​បែប​ទំ​នើ​ប​ទាន់​ស​ម័​យ​។ ​

លោក ពង់​ថា​ណា ដេវី​តាយ៉ា​ផន នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន SCG បាន​លើក​ឡើង​ថា​៖ “​SCG មាន​សេចក្តី​ប្ដេជ្ញា​ចិត្ត​ចូលរួម​ជា​ចំណែក​មួយ​នៃ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​។ តាម​រយៈ​ការ​ពិ​និត្យ​មើល​ជាក់ស្ដែង យើង​បាន​ដឹងថា ជាង​សំណង់​មាន​បំ​ណង់​ចង់​បង្កើន​ជំ​នា​ញ ក៏ដូចជា​ប្រាក់​ចំណូល​របស់ខ្លួន​។​ នៅ​ឆ្នាំ​នេះ យើង​បាន​ប​ណ្ដុះ​បណ្ដាលជាង​សំ​ណង់​ជាង ២០០ នាក់ ហើយ​ទៅ​ឆ្នាំក្រោយ យើង​នឹង​បន្ត​កម្មវិធី​នេះ​តទៅទៀត​។ នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​អបអរសាទរ​ដល់​ជ័​យ​លា​ភី​នៃ​ការ​ប្រកួត ហើយ​សូម​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​បន្ត​អភិ​វ​ឌ្ឍ​ជំ​នា​ញ​របស់​ខ្លួន​បន្តទៅ​ទៀ​ត"៕

អត្ថបទ៖ សុខណា

មតិយោបល់