• 2018-12-31 07:32:13
  • ព័ត៌មាន

កូរ៉េខាងត្បូង នឹងហាមឃាត់ការប្រើថង់ប្លាស្ទិក ចាប់ពីឆ្នាំ២០១៩

  • 2018-12-31 07:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​រាយការណ៍​នា​ថ្ងៃ​ច័ន្ទ ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៨ នេះ​ថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ប្រកាស​ថា ខ្លួន​នឹង​ហាម​ឃាត់​ការ​ប្រើ​ថង់​ប្លាស្ទិក​នៅ​ផ្សារ​ទំនើប និង​អ្នក​លក់​រាយ​នៅ​ទូទាំង​ប្រទេស​ក្នុង​ពេល​ឆាប់ៗ​នេះ។

ប្រភព​ខាង​លើ​បាន​បន្ថែម​ថា ការ​ហាម​ឃាត់​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ច្បាប់​កែ​លម្អ ដើម្បី​លើក​កម្ពស់​ការ​កែច្នៃ និង​ការ​អភិរក្ស។

ផ្សារ​ទំនើប​ប្រមាណ ១១ ០០០កន្លែង និង​កន្លែង​លក់​ទំនិញ ២ ០០០កន្លែង​ផ្សេង​ទៀត តម្រូវ​ឲ្យ​ប្រើ​របស់​ដាក់​ឥវ៉ាន់​ដែល​អាច​ប្រើ​ទៀត​បាន, កាបូប​ក្រណាត់​យួរ​ដៃ ឬ​ថង់​ក្រដាស​វិញ។ ទោះ​បី​ជា​យ៉ាង​ណា ប្លាស្ទិក​នឹង​នៅ​តែ​ត្រូវ​អនុញ្ញាត​ប្រើ​ដើម្បី​ច្រក​ទំនិញ​សើម ដូចជា សាច់ និង​ត្រី​ជា​ដើម។

ច្បាប់​ខាងលើ​ក៏​បាន​ហាមឃាត់​ហាង​នំប៉័ង​ចំនួន ១៨ ០០០កន្លែង​នៅ​ទូទាំង​ប្រទេស ពី​ការ​ផ្ដល់​ថង់​ប្លាស្ទិក​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​ផង​ដែរ។ អ្នក​លក់​ដែល​ល្មើស​ការ​ហាមឃាត់​អាច​ប្រឈម​នឹង​ការ​ផាក​ពិន័យ​រហូត​ដល់ ៣លានវ៉ុន (ប្រហែល ២ ៦៨០ដុល្លារអាមេរិក)៕

ចុច​អាន៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់