
- 2018-12-22 05:41:10
- ព័ត៌មាន
មកដឹងរឿងរ៉ាវប្លែកៗទាំង ១៨ នៅកូរ៉េខាងត្បូង ខុសស្រឡះពីប្រទេសដទៃ
- 2018-12-22 05:41:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរឿងរ៉ាវប្លែកៗទាំង ១៨ នៅកូរ៉េខាងត្បូង ខុសស្រឡះពីប្រទេសដទៃ
ចន្លោះមិនឃើញ
រឿងរ៉ាវមួយចំនួននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ជនជាតិកូរ៉េ គឺពិតជាធ្វើឲ្យយើងភ្ញាក់ផ្អើល ជាពិសេសថែមទាំងទាក់ទាញអ្នកទេសចរថែមទៀតផង។ ខាងក្រោមនេះគឺជារឿងរ៉ាវប្លែកៗទាំង ១៨ នៅកូរ៉េខាងត្បូងដែលខុសស្រឡះពីប្រទេសដទៃ៖
#១ កៅអីសម្រាប់ស្រ្តីមានផ្ទៃពោះអង្គុយលើរថភ្លើង (អ្នកគ្មានផ្ទៃពោះសុខចិត្តឈរ)
#២ បង្គន់សម្រាប់ម្តាយ និងកូន
#៣ ពួកគេមិនប្រើកែវប្លាស្ទិកឡើយ ជំនួយដោយកែវក្រដាស
#៤ ឆត្រយក្សសម្រាប់ជ្រកថ្ងៃ និងភ្លៀង ខណៈកំពុងរង់ចាំភ្លើងស្តុប
#៥ ស្រោមដៃប្លាស្ទិកសម្រាប់ញ៉ាំអាហារជាតិខ្លាញ់
#៦ ស្រោមជើងមានលក់នៅក្នុងម៉ាស៊ីន
#៧ អ្នកក៏អាចទិញផ្កាពីក្នុងម៉ាស៊ីនដែរ
#៨ ចំណតរថយន្តទំនើប ដើម្បីសន្សំទីធ្លា
#៩ ចំណតរថយន្តសម្រាប់ស្រ្តី ដែលមានទំហំធំ និងវែងជាងចំណតរថយន្តធម្មតា ហើយស្ថិតនៅក្បែរច្រកចូលផ្សារទំនើប ដើម្បីសុវត្ថិភាព និងភាពងាយស្រួលដល់ស្រ្តី
#១០ ចំណតសម្រាប់រទេះរុញកូនក្មេង
#១១ ផ្ទាំងអេក្រង់បង្ហាញថាបន្ទប់ទឹកមានអ្នកចូល ឬអត់
#១២ ពលរដ្ឋកូរ៉េខាងត្បូង គិតគូរពីអនាម័យមាត់ខ្លាំងណាស់ សូម្បីកន្លែងញ៉ាំ BBQ ក៏មានដាក់ច្រាសដុសធ្មេញ និងទឹកខ្ពុលមាត់ឲ្យដែរ
#១៣ សាប៊ូដុំលាងដៃត្រូវដោតជាប់ ក្បែរឡាប៊ូលាងដៃ
#១៤ ពួកគេការពារឫសដើមឈើក្នុងរដូវរងា
#១៥ បន្ទប់ខារ៉ាអូខេសម្រាប់មនុស្សម្នាក់នៅលើរថភ្លើង
#១៦ ហាងកាហ្វេ មានកន្លែងបោកខោអាវ
#១៧ អ្នកក៏អាចទិញកាហ្វេដែលមានរូបអ្នកនៅលើនោះផងដែរ
#១៨ លើរថយន្តក្រុងមានបំពាក់ខ្នើយពិសេស ដើម្បីការពារអ្នកគេងមិនឲ្យរបួសក្បាល
ចុចអាន៖