• 2019-01-03 07:47:03
  • ព័ត៌មាន

បើកទំព័រលើកដំបូង «វិមានឈ្នះឈ្នះ» ស្រូបមនុស្ស ២លាននាក់ទៅកម្សាន្តនាថ្ងៃឆ្លងឆ្នាំសាកល

  • 2019-01-03 07:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០១៨-២០១៩ ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ចេញ​ដើរកម្សាន្ត​នៅ​ទូទាំង​ប្រទេស​ជាង​ ៣លាននាក់ ក្នុង​នោះ​រាជ​ធានី​ភ្នំពេញ​​មាន​ចំនួន​ ២លាន ២សែននាក់ ដោយ​ចំនួន​ប្រមាណ ២លាននាក់ ​ពួកគេ​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ «វិមាន​អនុស្សាវរីយ៍​នយោបាយ​ ឈ្នះ-ឈ្នះ»។​ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួង​ទេសចរណ៍។ ​

គួរបន្ថែមថា កាលពី​ថ្ងៃទី​ ២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ សម្ដេច ហ៊ុន សែន ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ឲ្យដឹងថា ការចំណាយ​ថវិកា​ទាំងអស់​ជាង​ ១២ ​លាន​ដុល្លារ​ ដែល​ភាគច្រើន​ជា​ថវិកា​សាលា​រាជធានី​ភ្នំពេញ និង​មួយ​ផ្នែក​ពី​លោក​ឧកញ៉ា លី យ៉ុងផាត់ ហើយ​រាជរដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​មួយ​ចំនួន​ទៀត​សម្រាប់​បន្ត​ការសាងសង់​។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា នាឱកាសឆ្លងឆ្នាំសកល ២០១៨-២០១៩ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៣ ១៤៤ ៤៣៤នាក់ ( កើនឡើង ២៥.៧៨%) បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសឆ្លងឆ្នាំសាកល ២០១៨ ឆ្លងចូល ២០១៩ មានចំនួន ៣ ១៤៤ ៤៣៤នាក់ កើនឡើង ២៥,៧៨% ក្នុងនោះភ្ញៀវជាតិមានចំនួន ៣ ០៤៥ ៣១៦នាក់ កើនឡើង ២៥,៣២% និងភ្ញៀវអន្តរជាតិមានចំនួន ៩៩ ១១៨នាក់ កើនឡើង ៤១,៦០%»។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់