• 2019-01-08 04:59:33
  • ព័ត៌មាន

រថយន្តបុស្បុកតំណាងសមិទ្ធផល​ ៤ប្រភេទរបស់កម្ពុជាបង្អួតរាង រង់ចាំមហាជននៅកោះពេជ្រ

  • 2019-01-08 04:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៩ ជាខួប៤០ឆ្នាំ នៃ​ថ្ងៃជ័យជម្នះ ​៧ ​មករា ដែល​បាន​ធ្វើ​យ៉ាង​មហោឡារិក​នៅ​ស្តាត​អូឡាំពិក​ដោយ​មាន​រំលេច​ចេញ​ជា​ផ្ទាំង​ទស្សនីយ​ភាព​សិល្បៈ​ ការ​រៀប​ចំ​ឈរ​តម្រៀប​គ្នា​ចេញ​ទង់​ជាតិ​កម្ពុជា​ ជា​រូបភាព​ព្រាប​សន្តិភាព​ និង​ជា​អក្សរ​ពាក្យ​ស្លោក​នៃ​ខ្លឹមសារ​សមិទ្ធផល​នានា​ដែល​បាន​កើត​ចេញ​ពី​សុខ​សន្តិភាព​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ជាង​នេះ​ទៀត​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​រៀប​ចំ​ដាក់​តាំង​បង្ហាញ​រថយន្ត​បុស្បុក​ចំនួន​៤ តំណាងអត្ថន័យគ្រប់គ្រាន់អំពីដំណើរការនៃការអភិវឌ្ឍរបស់កម្ពុជា ក្នុង​បរិវេណ​​កោះ​ពេជ្រ​ ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ស្អែក​ទី​ ០៩ មករា ឆ្នាំ​២០១៩ សម្រាប់​ប្រជាពលរដ្ឋ​ចូល​ទស្សនា​ និង​ថតរូប​ទុក​អនុស្សាវរីយ៍​ ​ក្នុង​នោះ​រួម​មាន៖ ​

គណបក្សប្រជាជនកម្ពុជា
ទំនាក់ទំងអន្តរជាតិ
រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់