• 2019-01-10 06:24:14
  • ព័ត៌មាន

មកដឹង ៤ល្បិចងាយបំផុត ធ្វើឲ្យស្រោមជើងមិនងាយមានក្លិន ទោះពាក់ច្រើនដងក៏ដោយ

  • 2019-01-10 06:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែល​គ្រប់គ្នា​បាន​ដឹង​រួច​មក​ហើយ ស្រោម​ជើង​អាច​នឹង​ងាយ​មាន​ក្លិន​មិន​ល្អ​យ៉ាង​ឆាប់​រហ័ស​បំផុត​ប្រសិន​បើ​អ្នក​មិន​មាន​វិធី​ការ​ពារ​វា​បាន​ល្អ។ នេះ​ជា​រឿង​មួយដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់ ហើយ​អាច​ប៉ះ​ពាល់​អារម្មណ៍​អ្នក​ខ្លាំង​ទៀត​ផង។ យ៉ាង​ណា​មិញ ក្លិន​មិន​ល្អ​ពី​ស្រោម​ជើង​ទាំង​នោះ​បណ្ដាល​មក​ពី​ញើស​ដែល​ចេញ​ពី​បាត​ជើង​របស់​អ្នក ដែល​ធ្វើ​ឲ្យ​មាន​សំណើម​ខណៈ​ស្ថិត​ក្នុង​ស្បែក​ជើង​ដែល​ហប់​ខ្យល់។

ខាងក្រោមនេះ គឺ​ជា៤ល្បិចងាយបំផុត ធ្វើឲ្យស្រោមជើងមិនងាយមានក្លិន ទោះពាក់ច្រើនដងក៏ដោយ ៖

១. ក្រោយ​ពេល​ពាក់​ស្រោម​ជើង​ម្ដង​រួច​ហើយ អ្នក​គួរ​តែ​ដាក់​ហាល​វា​ចោល​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ២៤​ម៉ោង​មុន​ពេល​យក​មក​ពាក់​ម្ដង​ទៀត។ ការ​ធ្វើ​ដូច​នេះ នឹង​អាច​ឲ្យ​ញើស​ដែល​ជាប់​ស្រោម​ជើង​ហួត​ចេញ​ហើយ​មិន​បង្ក​ជា​ក្លិន​មិន​ល្អ។

២. អ្នកគួរ​តែ​ប្រើ​សាប៊ូ​កម្ចាត់​បាក់តេរី​គ្រប់​ពេល​ដើម្បី​សម្អាត​ជើង​របស់​អ្នក​ ដោយ​សារ​តែ​បាក់​តេរី​ទាំង​នោះ​ហើយ​ដែល​ជា​កត្តា​បង្ក​ឲ្យ​មាន​ក្លិន​មិន​ល្អ។ លើស​ពី​នេះ​ទៀត សាប៊ូ​កម្ចាត់​បាក់តេរី​ក៏​ជួយ​ឲ្យ​ជើង​របស់​អ្នក​បែក​ញើស​តិច​ជាង​ធម្មតា​ផង​ដែរ។

៣. អ្នក​គួរ​ជៀស​វាង​ពាក់​ស្បែក​ជើង​ណា​ដែល​មាន​ទំហំ​តូច​ពេក ឬ​រឹប​ខ្លាំង​ដែល​ពិបាក​ឲ្យ​ខ្យល់​ចេញ​ចូល​ស្បែក​ជើង។ ប្រសិន​បើ​ស្បែក​ជើង​របស់​អ្នក​មិន​មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់ វា​នឹង​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​ឆាប់​បែក​ញើស​ហើយ​បង្ក​ជា​បាក់តេរី​ដែល​មាន​ក្លិន​មិន​ល្អ។

៤. អ្នក​គួរ​ផ្លាស់​ប្ដូរ​ស្រោម​ជើង​ជា​រៀង​រាល់​ថ្ងៃ ជៀស​វាង​ពាក់​ស្រោម​ជើង​ដែល​មាន​ជាប់​ញើស​ឬ​ក្លិន​មិន​ល្អ។ នេះ​មាន​ន័យ​ថា អ្នក​គួរ​មាន​ស្រោម​ជើង​យ៉ាង​ហោច​ណាស់ ៤-៥ គូរ​សម្រាប់​ផ្លាស់​ប្ដូរ​ជា​រៀង​រាល់​ថ្ងៃ ហើយ​វា​នឹង​ជួយ​ឲ្យ​អ្នក​ពាក់​ស្រោម​ជើង​បាន​ច្រើន​ដង​ដោយ​មិន​ឆាប់​មាន​ក្លិន​ទៀត​ផង៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី