
- 2019-01-11 03:12:47
- សេដ្ឋកិច្ច
គ្រឹះស្ថានឥណទានជនបទ ត្រូវបិទទ្វារបន្តបន្ទាប់ នៅដើមឆ្នាំ២០១៩
- 2019-01-11 03:12:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឹះស្ថានឥណទានជនបទ ត្រូវបិទទ្វារបន្តបន្ទាប់ នៅដើមឆ្នាំ២០១៩
ចន្លោះមិនឃើញ
នៅថ្ងៃទី ១១ មករា ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា ចេញសេចក្ដីជូនដំណឹងអំពីការដកហូតវិញ្ញាបនបត្រ បញ្ជាក់ការចុះបញ្ជីពីគ្រឹះស្ថានឥណទានជនបទចំនួន៤ បន្ថែមទៀត។ គ្រឹះស្ថានឥណទានជនបទ ដែលធនាគារជាតិ សម្រេចបញ្ឈប់ប្រតិបត្តិការទាំងនោះ មានឈ្មោះដូចខាងក្រោមនេះ៖
១. អាយខេ ហ្វាយនែន ម.ក
២. អង្គការឥណទានតំបន់
៣. អង្គការអភវិឌ្ឍន៍គ្រួសារ និងសហគមន៍ (ស.គ.អ.អ)
៤. ហ្វីដា ហ្វាយនែន (ម.ក)
គួរបន្ថែមថា គិតមកទល់ពេលនេះ នៅដើមឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា បានសម្រេចដកហូតវិញ្ញាបនបត្រ គ្រឹះស្ថានឥណទានជនបទសរុប ចំនួន ០៨ រួចហើយ៕