- 2019-01-11 08:00:19
- សេដ្ឋកិច្ច
អគ្គិសនីប្រើប្រាស់រាល់ថ្ងៃជាង៨០% ចេញពី ៥ប្រភពនៅក្នុងប្រទេសកម្ពុជាសុទ្ធសាធ
- 2019-01-11 08:00:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គិសនីប្រើប្រាស់រាល់ថ្ងៃជាង៨០% ចេញពី ៥ប្រភពនៅក្នុងប្រទេសកម្ពុជាសុទ្ធសាធ
ចន្លោះមិនឃើញ
នៅក្នុងឆ្នាំ ២០១៨ ប្រភពអគ្គិសនីដែលយើងមាននិងអាចប្រើប្រាស់បានមាន២ ប្រភេទគឺ៖ ប្រភពអគ្គិសនីដែលបានអភិវឌ្ឍនៅក្នុងស្រុក និងប្រភពអគ្គិសនីដែលនាំចូលពីប្រទេសជិតខាង។ ប្រភពអគ្គិសនីនៅក្នុងស្រុក មានដូចជា៖ ប្រភពដុតធ្យូងថ្ម (៣៤.៥%) ប្រភពវារីអគ្គិសនី (៤៨,៤៧%) ប្រភពដុតប្រេង (១,៩៣%) ប្រភពថាមពលកកើតឡើងវិញ (០,៤៦%) ប្រភពផ្ទាល់ខ្លូនរបស់រោងចក្រនិងអ្នកចែកចាយ (០.០៩%)។ រីឯប្រភពអគ្គិសនីនាំចូលពីប្រទេសជិតខាង រួមមាន៖ ប្រទេសថៃ (២,៨២%) ប្រទេសវៀតណាម (១១,០៤%) ប្រទេសឡាវ (០,៦៩%)។
ចំពោះអានុភាពសរុបនៃប្រភពអគ្គិសនីដែលកម្ពុជាមាន បានកើនឡើងពី ២,៣២២ មេហ្កាវ៉ាត់ ឆ្នាំ២០១៧ មក ២,៦៥០ មេហ្កាវ៉ាត់ ឆ្នាំ២០១៨ ឯបរិមាណថាមពលអគ្គិសនីដែលកម្ពុជាបានប្រើប្រាស់ចេញពីប្រភពខាងលើ បានកើនឡើង ពី ៨,០៧៣ លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ ២០១៧ មក ៩,៣០៧ លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ ២០១៨ ក្នុងនោះបរិមាណអគ្គិសនីដែលបានមកពីការផលិតក្នុងស្រុកបានកើនឡើងពី ៨២,១៧% នៅឆ្នាំ ២០១៧ មក ៨៥.៤៥% នៅឆ្នាំ២០១៨ ឯបរិមាណថាមពលអគ្គិសនីដែលនាំចូលពីប្រទេសជិតខាងបានថយចុះពី ១៧,៨៣% នៅឆ្នាំ២០១៧ មក១៤.៥៥% នៅឆ្នាំ២០១៨។
ប្រភព៖ Ministry of Mines and Energy Cambodia