- 2019-01-12 07:46:27
- សេដ្ឋកិច្ច
វិធី៧យ៉ាងងាយៗ ដើម្បីសន្សំសំចៃប្រេងឡានរបស់អ្នក
- 2019-01-12 07:46:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធី៧យ៉ាងងាយៗ ដើម្បីសន្សំសំចៃប្រេងឡានរបស់អ្នក
ចន្លោះមិនឃើញ
ការចំណាយតិចលើប្រេងឥន្ធនៈគឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវការ។ គ្រួសារអាមេរិកជាមធ្យមចំណាយប្រហែល ២ ០០០ ដុល្លារក្នុង១ឆ្នាំលើប្រេងឥន្ធនៈសម្រាប់រថយន្តរបស់ពួកគេ ខណៈដែលប្រទេសក្តៅដូចកម្ពុជា លទ្ធភាពស៊ីសាំងរបស់ឡានក៏កាន់តែខ្ពស់។
ខាងក្រោមនេះគឺជាវិធី១០យ៉ាងងាយៗ ដើម្បីសន្សំសំចៃប្រេងឡានរបស់អ្នក៖
១ សង្កេតមើលកង់រថយន្តថាតើតឹងមានធូរឬអត់
ការបើកបរទាំងសំបកកង់មិនគ្រប់ខ្យល់ស៊ីសាំងជាងធម្មតាចន្លោះពី ១០ ទៅ ៣១%។ នេះបើតាមវេបសាយ Brightside។
២ បើកដោយល្បឿនថេរ និង ការជាន់ហ្រ្វាំងថ្នមៗ
ការបើកដោយល្បឿនថេរអាចសន្សំសំចៃប្រេងរហូតដល់២០%។ ដូច្នេះកុំព្យាយាមបន្ថែមល្បឿនឬជាន់ហ្រ្វាំងង៉ក់ៗ។
៣ ព្យាយាមទុកគូទក្រោយឲ្យទំនេរ
រថយន្តផ្ទុកឥវ៉ាន់កាន់តែធ្ងន់ វាកាន់តែស៊ីសាំង។ ប្រភពខាងលើបន្ថែមថា ការដាក់អីវ៉ាន់នៅគូទក្រោយប្រហែល៥០គីឡូក្រាម ឡានស៊ីសាំងយ៉ាងហោចលើសពីធម្មតា២%។
៤ គួរចតឡាននៅក្រោមម្លប់
ការចតឡាននៅក្រោមម្លប់ នឹងធ្វើឲ្យអ្នកបន្ថយការបើកម៉ាស៊ីនត្រជាក់ឡាន។ បន្ថយម៉ាស៊ីនត្រជាក់ បានន័យថាវាកាត់បន្ថយការស៊ីសាំងដូចគ្នា។ ជាងនេះទៅទៀត ប្រេងនៅក្នុងឡានរបស់អ្នកនឹងហួតប្រសិនបើវានៅក្រោមកំដៅថ្ងៃ។
៥ ប្តូរប៊ូហ្ស៊ីចាស់
ប៊ូហ្ស៊ីចាស់ធ្វើឲ្យរថយន្តស៊ីប្រេងច្រើនដល់ទៅ៣០%។ ប្រសិនបើឡានរបស់អ្នកចេះតែស្រកប្រេងលឿន អ្នកគួរពិចារណាឆែកមើលប៊ូហ្ស៊ី។ បើអ្នកមិនច្បាស់ថាតើប៉ុន្មានខែត្រូវប្តូរប៊ូហ្ស៊ីម្តង អ្នកអាចសួរជាងជំនាញដើម្បីជួយណែនាំពីរឿងនេះ។
៦ ចាក់ប្រេងនៅពេលព្រឹក
សម្រាប់ប្រទេសក្តៅដូចកម្ពុជា ពេលព្រឹកប្រេងនឹងត្រជាក់ជាង។ ចាក់ប្រេងពេលថ្ងៃ អាចធ្វើឲ្យចំហេះដែលភាយចេញពីធុងក្រោមលក្ខខណ្ឌសីតុណ្ហភាពពេលថ្ងៃក្តៅ ដូច្នេះសាំងក៏មិនគ្រប់លីត្រដែរ។
៧ កុំចាំរហូតដល់ឡានស្ទើរអស់ប្រេង
ចាំរហូតដល់ឡានស្ទើរអស់ប្រេងអ្នកនឹងចាក់ប្រេងនៅស្ថានីយដែលជិតបំផុតព្រោះអ្នកគ្មានជម្រើស ដូច្នេះមិនថាជាសាំងល្អឬមិនល្អ អ្នកត្រូវតែបង្ខំចិត្តចាក់។ ប្រើប្រាស់ប្រេងមិនល្អ មិនត្រឹមតែឡានមិនស្ទុះទេ តែថែមទាំងឆាប់អស់ប្រេងទាំងនោះក៏ស្រកលឿនផងដែរ៕