- 2019-01-18 03:20:40
- សេដ្ឋកិច្ច
ថៅកែនាំចេញអង្ករ៖ ប្រជាពលរដ្ឋអឺរ៉ុប គឺជាអ្នកខាតធំជាងគេ ក្រោយយកពន្ធអង្ករលើកម្ពុជា
- 2019-01-18 03:20:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៅកែនាំចេញអង្ករ៖ ប្រជាពលរដ្ឋអឺរ៉ុប គឺជាអ្នកខាតធំជាងគេ ក្រោយយកពន្ធអង្ករលើកម្ពុជា
ចន្លោះមិនឃើញ
ថៅកែរោងចក្រផលិតនិងនាំចេញអង្ករទៅក្រៅស្រុក បានលើកឡើងក្រោយអឺរ៉ុបប្រកាសយកពន្ធលើអង្ករកម្ពុជា អ្នកដែលខាតបង់ធំជាងគេ គឺប្រជាពលរដ្ឋអឺរ៉ុប ។
លោកឧកញ៉ា សុង សារ៉ន ម្ចាស់ក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុននាំចេញអង្ករធំមួយទៅប្រទេសប្រមាណ៤០ ជុំវិញពិភពលោក បង្ហាញទស្សនៈជុំវិញបញ្ហាការយកពន្ធអង្កររបស់អឺរ៉ុបមកលើកម្ពុជា និងមីយ៉ានម៉ាលើការដាក់ពន្ធរយៈពេល ៣ ឆ្នាំ ។ ក្នុងនោះលោកឧកញ៉ា គូសបញ្ជាក់គណនីហ្វេសបុកថា " អ្នកណាខាតបង់ ? ខ្ញុំគិតថាអ្នកខាត់មាន ៖
១) អ្នកខាតធំជាងគេគឺប្រជាពលរដ្ធអឺរ៉ុប ដែលជាអ្នកទទួលទានអង្ករនិងគាំទ្រអង្ករកម្ពុជា ។ គាត់នៅតែហូប គ្រាន់តែហូបតិចជាងមុន ។ អង្ករលក់ក្នុងប្រទេសអឺរុបនឹងកើនតំលៃចាប់ពីខែ មេសា ឫ ឧសភា ខាងមុខនេះ ។
២) ខាតលើប្រាក់ចំនេញសំរាប់រោងម៉ាសុីនកិនស្រូវ ក្រុមហ៊ុននាំចេញ និង កសិករកម្ពុជា ។ កម្ពុជាអាចបាត់បង់ទីផ្សារអង្ករខ្លះនៅ EU។ យើងនឹងអាចរកមធ្យោបាយចូលទីផ្សារ EU ឡើងវិញ និង សិក្សាពីផលបះពាល់ទីផ្សារនេះបាននៅខែគុម្ភះ ។
នៅក្នុងកាលៈទេសៈនេះ រាជរដ្ធាភិបាលបាននឹងកំពុងបង្កើនភាពប្រកួតប្រជែង ដោយកាត់បន្ថយចំណាយមិនបានការ ប្រាកដណាស់នឹងជួយដល់កសិករ រ៉ោងម៉ាសុីនកិនស្រូវ និង ក្រុមហ៊ុននាំចេញ ក៏ដូចជាពង្រីកទីផ្សារថ្មីទៀត ។ EU មានរឿងគេត្រូវជួយឧស្សាហកម្មស្រូវអង្តរគេ កម្ពុជាក៏មិននៅស្ងៀមដែរ បាននិងកំពង់ពិភាក្សាជាមួយភាគីពាន់ពន្ធ វិស័យឯកជនដើម្បីស្រោចស្រង់ និងលើកស្ទួយវិស័យនេះ "។
លោកឧកញ៉ា បានស្នើឲ្យបង ប្អូន ប្រជាកសិករ រោងម៉ាសុីនកិនស្រូវ រក្សាភាពស្ងប់ស្ងាត់ អ្នករូមគ្នាធ្វើជាមួយគ្នាដើម្បីហែលឆ្លងឧបសក្គនេះ សូមបន្តទិញស្រូវពីកសិករ ក្នុងពេលប្រមូលផល់នេះ ។
គួរបន្ថែមថា ការប្រកាសយកពន្ធអង្កររបស់កម្ពុជានាំចេញទៅអឺរ៉ុប នឹងនឹងអនុវត្តក្នុងរយៈពេលបីឆ្នាំ ដោយឆ្នាំដំបូងយកពន្ធ១៧៥អឺរ៉ូ ឬប្រហែល២០០ដុល្លារ ក្នុងមួយតោន រួចបន្ថយមក១៥០ ប្រហែល១៧០ដុល្លារនិង១២៥អឺរ៉ូ ប្រហែល១៤២ដុល្លារនៅឆ្នាំបន្តបន្ទាប់។ ការសម្រេចនេះធ្វើឡើងតាមសំណើរបស់ប្រទេសអ៊ីតាលី និងបានគាំទ្រដោយសមាជិកអឺរ៉ុបអ្នកផលិតស្រូវ-អង្ករ ដូចជាអេស្ប៉ាញ ព័រទុយកាល់ បារាំង ក្រិច ហុងគ្រី ប៊ុលហ្គារី និងរូម៉ានី ដែលអះអាងថា ការនាំចូលអង្ករពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានកើនឡើងហើយតម្លៃទាប់ជាងតម្លៃអង្ករក្នុងស្រុក ដែលថានេះបានបង្កការលំបាកនិងធ្វើឲ្យខូចខាតសេដ្ឋកិច្ចដល់កសិករអឺរ៉ុប។