• 2019-01-25 04:03:02
  • សេដ្ឋកិច្ច

​ចាំបាច់គួរដឹង! ម្ចាស់អាជីវកម្មតូច មធ្យមទាំងអស់ អាចទទួលបានការលើកលែងពន្ធពីរដ្ឋយ៉ាងពិសេស

  • 2019-01-25 04:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្មីៗ​កន្លង​ទៅ ​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ប្រកាស​ណែនាំ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព ​ឲ្យ​ធ្វើ​ការ​ស្នើ​សុំ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​ដារ​ តួយ៉ាង​ការ​បន្ធូរ​បន្ថយ​​ពន្ធ​លើ​ប្រាក់​ចំណូល​ ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ពន្ធ​អប្បបរមា និង​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​ចំណាយ​ដែល​អាច​​កាត់​កង​បាន​។

រូបតំណាង

ដើម្បី​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​នេះ​ពី​រាជរដ្ឋាភិបាល​​​ ​ម្ចាស់​អាជីវកម្ម​ ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អគ្គនាយកដ្ឋាន ដោយ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​គាំទ្រ​ ដូច​ខាងក្រោម​៖​​​​

១. ​ចំពោះ​សហគ្រាស​ដែល​ស្នើ​សុំ​លើក​លែង​ពន្ធ​លើ​ប្រាក់​ចំណូល​ ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ពន្ធ​អប្បបរមា​

  • លក្ខន្តិកៈ​របស់​សហគ្រាស​
  • លិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម​ ឬវិញ្ញាបនបត្រ​ចុះ​​បញ្ជី​ពាណិជ្ជកម្ម​ និង​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពន្ធដារ​រួម​ទាំង​ប័ណ្ណ​ពន្ធ​ប៉ាតង់​
  • ផែន​ការ​អាជីវកម្ម​ និង​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ ដែល​បាន​ចុះ​បញ្ជី​ពន្ធដារ​រួច​
  • កិច្ច​សន្យា​ ឬកិច្ច​ព្រម​ព្រៀង​ទិញ​ទំនិញ​ឬសេវា​
  • កិច្ច​សន្យា​ការងារ​ និង​ផែន​ការ​ធនធាន​មនុស្ស​
  • កិច្ច​សន្យា​ជួល​ទីតាំង​ ឬវិ​ញ្ញាបនបត្រ​បញ្ជាក់​ការ​កាន់​អចលនទ្រព្យ​ ដែល​ជា​ទីតាំង​សម្រាប់​ប្រកប​អាជីវកម្ម​នៅក្នុង​តំបន់​ប្រមូល​សហគ្រាស​ធុន​តូច​ និង​មធ្យម​។

២. ចំពោះ​សហគ្រាស​ដែល​ស្នើ​សុំ​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ចំណាយ​ដែល​អាច​​កាត់​កង​បាន​

  • លក្ខន្តិកៈ​របស់​សហគ្រាស​
  • លិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម​ ឬវិញ្ញាបនបត្រ​ ចុះ​បញ្ជី​ពាណិជ្ជកម្ម​ និង​វិញ្ញា​បនបត្រ​ចុះ​បញ្ជី​ពន្ធដារ​រួម​ទាំង​ប័ណ្ណ​ពន្ធ​ប៉ា​តង់
  • ផែន​ការ​អាជីវកម្ម​ និង​របាយ​ការណ៍​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​ពន្ធដារ​រួច​
  • កិច្ច​សន្យា​ ឬកិច្ច​ព្រម​ព្រៀង​ទិញ​ទំនិញ​ឬ​សេវា​
  • កម្ម​វិធី​បណ្ដុះ​បណ្ដាល​ដល់​និយោជិត​
សេចក្ដីណែនាំ

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់