• 2019-01-28 06:11:07
  • ព័ត៌មាន

កូរ៉េខាងត្បូងបង្កើតភ្លៀងសិប្បនិមិ្មតដោះស្រាយការបំពុលខ្យល់ តែបែរទទួលបរាជ័យ

  • 2019-01-28 06:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងត្បូង​បាន​ព្យាយាម​បង្កើត​ភ្លៀង​សិប្បនិម្មិត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ការ​បំពុល​ខ្យល់​ក្នុង​ប្រទេស​នា​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​បែរ​ជា​ទទួល​បរាជ័យ​ទៅ​វិញ។

ការ​បំពុល​ខ្យល់​អាកាស បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​សម្រាប់​ប្រជាជន​កូរ៉េខាងត្បូង​ដែល​ចាប់​ផ្ដើម​កើត​ឡើង​កាល​ពី​ដើម​ខែ​មករា​នេះ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​សម្រេច​បង្កើត​ភ្លៀង​សិប្បនិម្មិត​ជា​ការ​បង្ការ​បញ្ហា​អាក្រក់​កើត​ឡើង។ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន រដ្ឋបាល​ភូមិសាស្ត្រ​កូរ៉េ (KMA) បាន​បញ្ជូន​យន្ដហោះ​ទៅ​កាន់​អាកាស​ដើម្បី​បាច​អ៊ីយ៉ូត​ប្រាក់ ហើយ​សង្ឃឹម​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​។ យ៉ាង​ណា​មិញ ការ​ប៉ុន​ប៉ង​របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ដែល KMA បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​យ៉ាង​អាក់​អន់​ស្រពន់​ចិត្ត​នា​ថ្ងៃ​ចន្ទ​នេះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​ជាក់​លាក់​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​ការ​បង្កើត​ភ្លៀង​សិប្បនិម្មិត​​នេះ​បរាជ័យ នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ខែ​ក្រោយ។ ខណៈ​រដ្ឋាភិបាល​របស់​លោក Moon Jae-in កំពុង​ណែនាំ​ឲ្យ​មន្ត្រី​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដើម្បី​រក​វិធី​ដោះ​ស្រាយ​បញ្ហា ហើយ​លោក​បាន​ហៅ​វា​ថា​ជា​គ្រោះ​ធម្មជាតិ៕

ចុចអាន ៖

ប្រភព៖ Scmp ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់