• 2019-01-28 08:11:36
  • សេដ្ឋកិច្ច

អគារ៤២ជាន់ បន្ថែមជាន់កាន់តែខ្ពស់ ជាការលើកហុងស៊ុយថ្មី រំពឹងលក់អស់ត្រឹមឆ្នាំនេះ

  • 2019-01-28 08:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ផ្អាក​ការ​សាងសង់​ជាច្រើន​លើក​ គម្រោង​អគារ​មាស​កណ្ដាល​ទីក្រុង​ភ្នំពេញ​ បាន​រំលេច​ខ្លួន​ជា​ថ្មី​ ដោយ​បាន​បញ្ចប់​គ្រោង​ឆ្អឹង​នៃ​គម្រោង​ទាំង​មូល​នៅ​ថ្ងៃ២៨ មករា ២០១៩​ ពោល​គឺ​ប្រើ​ពេល​​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ ក្រោយ​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​សាងសង់​បន្ត​ពី​ក្រសួង​ដែន​ដី​កាល​ពី​ចុង​ឆ្នាំ​២០១៧ កន្លង​ទៅ។

លោក ​Samuel តំណាង​ក្រុម​ហ៊ុន​ SHENZHEN HONGTAO DECORATION ដែល​ម្ចាស់​ភាគ​ហ៊ុន​ធំ​មួយ​នៃ គម្រោង​អគារ Gold Tower បាន​ឲ្យ​ដឹង​ថា​ "ការ​សាងសង់​បញ្ចប់​ទាំង​ស្រុង​តែម្ដង​យ៉ាង​យូរ​នៅ​ឆ្នាំ​ក្រោយនេះ​ នឹង​ចំណាយ​ប្រមាណ​ជាង ២០០លានដុល្លារ។ ​បច្ចុប្បន្ន​គ្រោង​អគារ​​បាន​បញ្ចប់ ​ហើយ​បាន​បន្ត​សាងសង់​៥ជាន់​បន្ថែម​ នឹង​ត្រៀម​ប្រកាស​បើក​លក់​ជា​ផ្លូវការ​នៅ​ខែ​ឧសភា ឆ្នាំនេះ​ ជាមួយ​នឹង​ការ​ប្រើប្រាស់​ឈ្មោះ​ថ្មី​មួយ​ទៀត​ក៏​ថា​បាន" ។ ​លោក​ថា ​គម្រោង​នេះ​ ជា​ទីតាំង​ចាប់​ចិត្ត​របស់​អតិថិជន​ក្នុង​និង​ក្រៅ​ស្រុក​ ជាពិសេស​អតិថិជន ចិន និង​កូរ៉េ ហើយ​រំពឹង​ថា ​នឹង​លក់​អស់​នៅឆ្នាំ២០១៩នេះ។

​​​​យ៉ាង​ណា​មិញ​ នៅ​ពេល​នេះ ​ម្ចាស់​គម្រោង​អគារ​ផ្សារ​ទំនើប​ និង​ខុនដូ​នេះ ​សូម​មិនបញ្ជាក់​ តម្លៃ​លក់​ក្នុង​មួយ​យូនីត​ឡើយ ដោយ​បាន​បញ្ជាក់​ថា​មិនទាន់​មាន​អតិថិជន​ណា​​បាន​កក់​ ឬ​ទិញ​ទុក​នោះ​ទេ​ ខណៈ​សំណង​ដល់​អតិថិជន​ចាស់​បាន​​ដោះស្រាយ​រួច​ជា​យូរ​ ហើយ​ការ​លក់លើក​នេះ គឺ​ចាប់​ផ្ដើម​ថ្មី​ទាំងស្រុង​។​

ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែង​ក្នុង​ថ្ងៃ​បិទ​បញ្ចប់​គ្រោង​អគារ​នេះ​ថា​ បើ​ទោះបី​ជា​គម្រោង​ផ្អាក​សាងសង់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្ដី​ ប៉ុន្តែ​អគារ​​នៅ​តែ​អាច​បញ្ចប់ ​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។ ​ ឯកឧត្តម ​ជឿជាក់​ថា នឹង​ជួយ​លើក​មុខមាត់​កម្ពុជា និង​ជំរុញ​សក្ដានុពល​វិស័យ​សំណង់​កាន់​តែ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​។​​​​

សូមទស្សនាទិដ្ឋភាពខាងក្នុងអគារហ្គោលថោវ័រ ៤២ជាន់ ដែលបញ្ចប់គ្រោងអគារនៅថ្ងៃនេះ

​​​​​

​​​​​​​ ​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី