• 2019-01-29 09:11:32
  • ព័ត៌មាន

ពីពេលនេះទៅ នាងគង្ហីងប្ដូរកន្លែងរស់នៅហើយ ទាំងនេះជាទិដ្ឋភាពក្រុងពាលីរំកិលនាង

  • 2019-01-29 09:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩ នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​ក្រុង​ពាលី ដើម្បី​សុំ​រំកិល​នាង​គង្ហីង ពី​កន្លែង​ចាស់ ទៅ​ដាក់​នៅ​កន្លែង​ថ្មី។ ពិធី​ក្រុង​ពាលី​នេះ បាន​រៀប​ចំ​ឡើង​ ដោយ​មាន​លោក​ជំទាវ កែវ សុខពិសី អភិបាល​រង​នៃ​រាជធានី​ភ្នំពេញ ជា​គណៈ​អធិបតី។

លោក​ជំទាវ កែវ សុខពិសី អភិបាល​រង​នៃ​រាជធានី​ភ្នំពេញ

សូម​ជម្រាប​ជូន​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​សម្រេច​រំកិល​រូប​សំណាក​នាង​គង្ហីង​ពី​កន្លែង​ចាស់ មក​ដាក់​នៅ​ចំណុច​សួន​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តូតាល់​វិញ ដើម្បី​លើក​កម្ពស់​សោភ័ណភាព​រូប​សំណាក និង​លើក​កម្ពស់​រូប​សំណាក់​ឲ្យ​​ខ្ពស់​ជាង​កន្លែង​ចាស់។

ការសម្រេច​រំកិល​រូប​សំណាក​នាង​គង្ហីង​នេះ​ គឺ​បន្ទាប់ពី​ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះពិនិត្យ​ស្ថានភាព​ចរាចរណ៍​ជាក់ស្ដែង នៅ​ចំណុច​ភ្លើង​ស្ដុប​នាងគង្ហីង ដោយ​ឃើញ​ពី​លំហូរ​ចរាចរណ៍​ នៅ​តំបន់​នោះ មាន​ភាព​មមាញឹក​ខ្លាំង៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់